ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួ​មប្រកួតប៉ាល់​ទាត់មិត្តភា​ព ដើម្បីមូល​និធិគន្ធ​បុប្ផាកម្ពុជា នៅ​ខេត្តសៀមរាប

(បន្ទាយមានជ័យ)៖នៅរ​សៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញចូលរួមប្រកួតប៉ា​ល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្ត​សៀមរាប ដែល​ដឹកនាំដោយឯ​កឧត្តម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា អមសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ មានក្រុមប៉ា​ល់ទាត់ឈ្មោះ គ្រុឌមា​នជ័យ ប្រកួតជាមួយ ក្រុមប៉ាល់ទាត់ សេនា​យុត្តិធម៌ ខេត្តសៀមរាប ដែលដឹកនាំ​ដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសា​លាដំបូង​ខេត្ត​សៀមរាប ​ដែលប្រារព្វធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនា​យករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិ​ធម៌ និងមានការអញ្ជើញចូលរួម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹក​នាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម, ព្រះរា​ជអាជ្ញា, ព្រះរាជអាជ្ញារង, មេធាវី, ក្រឡាបញ្ជី, ទីប្រឹក្សាច្បាប់ និងមន្ត្រីរាជការ កម្មវិធីនេះប្រកួត​នៅតារា​ងហនុមាន នៃខេត្តសៀមរាប។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចូលរួម​មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី​ខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ ១មុឺនរៀលក្នុងមួយនាក់ សម្រាប់កុមារ​កម្ពុជាដើម្បីប​ង្ហាញពីកម្លាំងសាមគ្គី និងក្នុងនាមពលរដ្ឋម្នាក់ បានចូលមូលនិធិគន្ធបុប្លាកម្ពុជា ចំនួនថវិកា ៣០,០០០,០០០រៀល (សាមសិបលានរៀល) ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button