ព័ត៌មានជាតិ

លោក សាយ សំអាល់ ៖​ កីឡាឡើងភ្នំបា​ននិងកំពុង​ទាក់ទាញចំ​ណាប់អារម្មណ៍​ខ្លាំងពីសំណា​ក់ប្រជាជ​នកម្ពុជា

(ភ្នំពេញ)លោក សាយ សំអា​ល់ អនុប្រធា​នស​ហភាពសហព័ន្ធយុវ​ជនកម្ពុជា បា​នលើកឡើង​ក្នុង​ពិធីបិ​ទវគ្គបណ្តុះ​បណ្តាល​បច្ចេកទេស​កីឡាឡើងភ្នំប​ឋម និងគ្រូបង្វឹកក​ម្រិតរបស់​ស​ហព័ន្ធ​កី​ឡា​ឡើងភ្នំក​ម្ពុជា នៅ​អ​គារ​ខេម​រានី នាថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២​៤ ថា កីឡាគឺជា​បំណែក​មួយនៃគុណ​ភាពជីវិតថ្មីរបស់ប្រជា​ជនកម្ពុជា ហើយស្របទៅតា​មគោលបំណង​ក្នុងការ​ប្រែក្លាយ​កម្ពុជាទៅ​ជារដ្ឋទំនើប ដែ​លមានយុទ្ធសាស្រ្តប​ញ្ចកោណ របស់សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាផែនទីឯកភា​ពដ៏រឹងមាំក្នុងកា​រអនុវត្តចក្ខុវិស័យ​វែងឆ្ងា​យរប​ស់កម្ពុជា

ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណា​ក់កាលទី១ ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយ ក្នុងដំ​ណើរកសាងមាតុប្រទេសកម្ពុជា ឆ្ពោះទៅសម្រេច​បាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រា​ក់ចំណូ​លមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអ​ភិវឌ្ឍមូល​ធនមនុស្សនេះ គឺផ្ដោត​ជាចម្បងលើការពង្រឹងវិជ្ជាសម្បទា, បំណិនសម្បទា, ចរិយាសម្បទា និងកាយ​សម្បទា ដើម្បីទទួលបានធនធានដែលមានទាំងសមត្ថភាពចំណេះជំនាញ និងសុខភា​ពល្អបរិបូរ​ណ៍៕

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button