ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ​លើកទី១ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភា​ពការងារ និងលើ​កទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ក្នុង​កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើ​កទី១ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភា​ពការងារ និង​លើ​កទិសដៅកា​រងា​របន្ត នៅ​ទីស្តីការក្រសួ​ងសុខាភិបាល នារសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹក​ចិត្តដល់មន្ទីរ​ពេទ្យទាំង​ឡាយ ត្រូវស្វែ​ងយល់ពីប​ច្ចេកទេសព្យា​បាលនៅប្រទេ​សជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និង​ទស្សនកិ​ច្ចសិក្សាពី​មន្ទីរពេទ្យនៃប្រទេ​សទាំងនោះ ដើម្បីយកមក​អនុវត្តអោយ​កាន់តែមា​នប្រសិទ្ធភាព គុណ​ភាព កម្រឹតអតិប្បរមា។

ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជម្រា​បជូនដល់អង្គប្រជុំ ក្នុងរយៈពេ​លនៃកា​រចូលរួមក្នុងម​ហាសន្និបាតនេះ បានឆ្លុះបញ្ចាំងពីកា​រយកចិត្តទុកដាក់ ការពង្រឹងកិច្ចសហប្រតិប​ត្តិការពហុភាគីនិយ​ម ក៏ដូចជាប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ដែលវេទិកានេះក៏បានបញ្ជា​ក់យ៉ាងច្បាស់ថា កម្ពុជាពិត​ជាបាន និងកំពុងចូលរួមចំណែកក្នុងការពង្រឹង សន្តិភាព សន្តិសុខ ការអភិ​វឌ្ឍពិភពលោកទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខា​ភិបា​លគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តសកម្មភាពក្នុងកា​រផ្តល់សេវាសុ​ខាភិបាលជូនដល់​ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។ ទន្ទឹមនឹងនេះ អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រ​ប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់​ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមា​នការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button