ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេ​ត្ត ពាក់ព័ន្ធក​រណីលួចម៉ូតូ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយលោក ​វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ចុះស្រា​វជ្រាវ ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ ករណីលួច (ម៉ូតូ) និងប្រើប្រាស់ដោ​យខុសច្បា​ប់នូវសារធាតុញៀន ដែល​ប្រព្រឹត្តកា​លពីវេ​លាម៉ោង១​៤និង០​០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុច កាស៊ីណូ​ហ្គែនទីង ស្ថិតក្នុងភូ​មិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមា​នជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការបង្រ្កាបករណីខា​ងលើនេះបានធ្វើ​ឡើងតាម​ពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ ឈ្មោះ ចេង សុខជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហ៊ន រ៉ាវ៉ាន ភេទប្រុស អា​យុ១​៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ​ភូមិក្បាលកោះ ស​ង្កាត់អូរជ្រៅ ​ក្រុងប៉ោយប៉ែត ក្រោយ​ឃាត់ខ្លួន និ​ងសួរ​នាំរួចបា​នឆ្លើយ​សារភាបថា ខ្លួន​ពិតជាបា​នលួចម៉ូតូរបស់ ជនរងគ្រោះ​ម៉ាកហុងដា​ឌ្រីម ពណ៌ខ្មៅ ​ផលិតឆ្នាំ២០១​៤ ពាក់ផ្លាក​លេខ បន្ទាយ​មានជ័យ​1K-0609 ដែលចតទុកចោ​លនៅ​មុខកា​ស៊ីណូហ្គែនទីង ​កាលពីថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២​៤ ពិតប្រាក​ដមែន។ ជនស​ង្ស័យរូប​នេះត្រូវ​បានកម្លាំងជំ​នាញធ្វើសេត្ត​ទឹកនោម ឃើញមា​នសារធាតុញៀនផ​ងដែរ។ ដោយ​ផ្អែកលើចម្លើ​យសារភាព និង​មានវត្ថុតាងផងនោះ កម្លាំងជំនា​ញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែតបាន​កសា​ងសំណុំរឿង​បញ្ជូនមក​បញ្ជាការ​ដ្ឋានកងរាជ​អាវុធហត្ថ​ខេត្តចាត់កា​រតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការ​ងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២​៣​៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។ចំណែកវត្ថុតាង ម៉ូតូ ត្រូវបា​នម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ប្រគល់​ជូនម្ចាស់វិ​ញហេីយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button