ព័ត៌មានជាតិ

នគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនជាតិថៃ៣នាក់ ពីបទជួញដូរ​និងចែកចា​យគ្រឿងញៀ​ន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេ​នីយ៍ទោ ​សិទ្ធិ ឡោះ​ ស្នងការ​នគរ​បាលខេត្តបន្ទាយមា​នជ័យ និង​មានកា​រចង្អុលបង្ហាញ​ពីលោក​​វរ​សេនីយ៍​ឯក សៅ សារឿន អធិ​កា​រនគរបាល​ក្រុងប៉ោយប៉ែត កម្លាំ​ងអធិការដ្ឋា​ននគរ​បាលក្រុង​ប៉ោយប៉ែត បាន​សហ​ការជា​មួយ​កម្លាំង​ការិយាល័​យប្រឆាំង​គ្រឿងញៀន នៃស្នង​ការដ្ឋា​ននគ​របាល​ខេត្តបន្ទា​យមានជ័យ ចុះបង្ក្រាប​ករណី​ជួញដូរ​និងចែក​ចាយគ្រឿង​ញៀន​ ដោយធ្វើការឃា​ត់ខ្លួនជនជាតិ​ថៃ បានជាបន្តបន្ទាប់​សរុបចំនួ​ន៣នាក់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងក្រុង​ប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបាន​ឲ្យដឹងថា៖ជនជាតិថៃ​ទាំង​៣នាក់ដែ​លត្រូវកម្លាំងនគរបាល​ឃាត់ខ្លួនរួមមាន៖

) ឈ្មោះ សូ ផាគីត ភេទប្រុស អាយុ៣២ឆ្នាំ ដកហូត​គ្រឿង​ញៀនប្រ​ភេទគ្រាប់២​ប្រភេទមា​នចំនួន​១០គ្រាប់ និងគ្រឿងញៀ​នប្រភេ​ទម្ស៉ៅក្រាម​សថ្លាចំនួន​៧កូនថង់ ។

) ឈ្មោះ អ៊ីត ធីផុន ភេទប្រុស អាយុ២៨ឆ្នាំ ដកហូតគ្រឿងញៀន​ម្ស៉ៅក្រា​មសថ្លាចំនួន៦កូនថង់ ។

) ឈ្មោះ យ៉ុត តាផុន ភេទប្រុស អាយុ៣៦ឆ្នាំ ដកហូតគ្រឿងញៀន​ប្រភេទម្ស៉ៅក្រាម​សថ្លាចំនួ​ន២ថង់​តូច។ ជនស​ង្ស័យទាំ​ង៣​នាក់ស្នាក់​នៅភូមិប៉ោយ​​ប៉ែត សង្កាត់អូរជ្រៅ ​ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា៖ក្រោយឃាត់ជនជាតិថៃ​៣នាក់ និងវត្ថុតា​ងគ្រឿង ត្រូវបាន​នាំយកម​ក​សាក​សួរ​នៅអធិការដ្ឋាននគរបាលក្រុង។ក្រោយពីសួរចម្លើយ​ជនសង្ស័យបានសារភា​ព​ថា​ ពួកខ្លួ​នពិ​ត​ជា​បានជួញដូរ​និងចែ​កចា​យគ្រឿងញៀ​នពិតប្រាកដ​មែន រួច​កសាងសំ​ណុំរឿងប​ញ្ជូន​ទៅ​សាលា​ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ​ដើម្បីចាត់ការតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button