ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិខ្មែរ-ថៃ ចំនួន២នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុងវេលាម៉ោង០០និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះប្រត្តិបតិការណ៍បង្ក្រាបករណីគ្រឿងញៀននៅក្បែរបេនឡាន(បេនចាន) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន ២នាក់ ១/.ឈ្មោះ ឈឿត សុគន្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ និង ២.ឈ្មោះ អាណានតាផន សែងផា ហៅ និក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុតាង គ្រឿងញៀន​ប្រភេ​ទថ្នាំគ្រា​ប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤ថង់កិប ស្មើនឹង៤០គ្រាប់ ទម្ងន់ ៤,៧៨ក្រាម, ម៉ូត ំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកiphone11 ពណ៌ខ្មៅ), អត្តសញ្ញា​ណប័ណ្ណ​សញ្ជាតិថៃ (Arnantaporn Saengpha) ចំនួន ០១សន្លឹក រួចនាំទៅ​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការចុះប្រត្តិបតិការណ៍បង្ក្រាបនេះបានធ្វើឡើង​បន្ទាប់​ពីទទួលព័ត៌មានពីសន្តិសុខយាមនៅចំណុចខាងលើ ហើយ​ក្រោយពីការឃាត់ខ្លួន សួ​នាំកម្លាំង​ជំនាញបានធ្វើតេស្តរក​សារធាតុញៀនក្នុងទឹកនោម​ជាលទ្ធផល វិជ្ជមាន(+) ទាំងពីរនាក់។ នៅ​ចំ​ពោះមុខសមត្ថកិច្ចជំនាញ​ជនសង្ស័យបានឆ្លើយ​សារភាពថា ពួកខ្លួនពិតជាបានលក់ និងប្រើប្រាស់​ ដោយខុស​ច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុ​តាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿ​ងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button