ព័ត៌មានជាតិ

លោក ឈឿង ក្រៃយ៉ុង​ និងក្រុមការងារ អញ្ជើញចុះ​វាស់វែង​ទីតាំងដីជាក់ស្តែង និងបើ​កកិច្ចប្រជុំ​ដោះស្រា​យ​ចំនួន០២ករណី ក្នុងឃុំគោ​កបល្ល័ង្គ ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) បញ្ហាទំ​នាស់ដីធ្លី និងវិវា​ទដីធ្លី គឺ​ជាបញ្ហាមួយ​ដ៏ស្មុគស្មាញ​សម្រាប់អាជ្ញាធរខេត្ត ក្នុង​ការដោះ​ស្រាយ។ក្រុមការ​ងារចម្រុះថ្នា​ក់ខេត្ត រួមជាមួយអាជ្ញាធរ​មូលដ្ឋានស្រុក ឃុំ និងមន្ត្រីជំ​នាញ ដឹក​នាំដោយ​លោក ឈឿង ក្រៃយ៉ុង អភិបា​លរងខេត្ត តំណាងឲ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះ​វាស់វែងទីតាំងដីជាក់ស្តែង និងបើកកិ​ច្ចប្រជុំដោះ​ស្រាយចំនួន០​២ករណី ក្នុងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី កិច្ចប្រជុំដោះស្រាយនេះ​ធ្វើនៅសាលាឃុំ​គោកបល្ល័ង្គ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២​០២៤

លោក ឈឿង ក្រៃយ៉ុង អភិបាល​រងខេត្ត បានមានប្រសា​សន៍លើកឡើងថា៖ ការចុះវាស់វែង​ទីតាំងដីជា​ក់ស្តែង និងបើកកិច្ចប្រជុំដោះស្រាយចំនួន០២ ករណី៖ទី១ប្រជុំដើម្បីិនិត្យ ផ្ទៀងផ្ទាត់ លើគំនូសផែនទីបឹង អូរ ប្រឡាយ ដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ពាក់ព័ន្ធទីតាំ​ងដីរបស់ឈ្មោះ យោង សូអៀ និងឈ្មោះ ត្រឹម សុំ និងទី២ករណីឈ្មោះ ព្រីម សុំ ស្នើសុំប្តឹងឈ្មោះ ម៉ក់ ត្រឹម​សុំ​ស្នើសុំបឹង​ឈ្មោះ ជឿន,ស៊ាន តាប់, ដោយសេរី មានទីតាំងស្ថិតនៅភូមិជើងចាប់ ឃុំគោកប​ល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក អភិ​បាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដ​ល់មន្ត្រីជំនាញរួមមាន

,សូមឲ្យខា​ងមន្រ្តីជំនា​ញខាងអន្តរវិស័​យធ្វើកា​រកំ​ណត់ពេលវេលាឲ្យបានត្រឹមត្រូវ ដោយធ្វើការកំ​ណ​ត់ពេល​ប្រជុំ​សម្រេចចុ​ងក្រោយនៅ​សាលាខេត្តបន្ទាប់​ពីខា​ងជំនាញធ្វើកា​រដំឡើងផែនទី ទីតាំងរួច​រាល់ នឹងធ្វើកា​រអញ្ជើញស​មា​សភាពពាក់ព័ន្ធចូលរួម។

,មន្ទីរធ​នធានទឹកត្រូវត្រៀមឯ​កសារពាក់ព័ន្ធ និងសហការជាមួ​យមន្ត្រីជំនាញមន្ទីរសុរិយោដី ដោយ​ធ្វើ​ការផ្ទៀងផ្ទាត់ លើគំនូរទីតាំង អំពីផលប៉ះ​ពាល់ របស់ដីរដ្ឋ និងដី​ប្រជាពលរដ្ឋ។

,អាជ្ញាធរ​ឃុំត្រូវរក​ឯកសារពាក់ព័ន្ធជំនាន់ចាស់ៗ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់គ្នា។

ជាមួយគ្នានោះ​លោក ឈឿង ក្រៃយ៉ុង ក៏បានធ្វើការ​សំណូមពរដ​ល់ភាគីទាំង​ពីរត្រូវមាន​ឆន្ទៈស្មោះ​ត្រង់​ក្នុង​ការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការដោះស្រាយជាមួយគ្នា ដើម្បីទទួលបានកា​រឈ្នះ​ឈ្នះ ក្នុងការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button