ក្រសួងមហាផ្ទៃណែនាំដល់រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធឹងការផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅឆ្នាំ២០២១
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្តស្តីពីការផ្អាកដំណើរការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំរយៈពេលពីរថ្ងៃ (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១) ដោយសារស្ថានភាព នៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធ្វើឱ្យការរៀបចំកម្មវិធីសន្និបាតខាងលើ នេះមិនអាចប្រព្រឹត្តទៅបាន។ ដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់រាជធានី-ខេត្តនីមួយៗ សម្រាប់អនុវត្តកិច្ចការបន្ដឱ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ រដ្ឋបាលរាជធានី-ខេត្ត ដូចតទៅ ៖ ១.ក្រសួងមហាផ្ទៃនឹងផ្ញើរបាយការណ៍ស្តីពី លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ សុន្ទរកថាបើកសន្និបាត និងរបាយការណ៍ស្តីពី លទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០ ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្តនីមួយៗ រៀបចំផែនការសកម្មភាពអនុវត្តឆ្នាំ២០២១។ ២.ប្រគល់សិទ្ធិជូនអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រគល់រង្វាន់ជ័យ លាភីប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មាន […]