ព័ត៌មានជាតិ

កម្លាំងនគរ​បាលកការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការជា​មួយកម្លាំង​នគរបាល​ក្រុងសិរីសោ​ភ័ណ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនសរុប០៦​នាក់

(បន្ទាយមានជ័យ)៖ជនសង្ស័យ​ចំនួន០៦នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រា​ស់គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគ​របាលការិ​យាល័​យប្រឆាំ​ងគ្រឿងញៀន រៀបចំ​សំ​ណុំរឿងបញ្ជូ​នខ្លួនទៅសា​លាដំ​បូងខេត្តបន្ទាយមានជ័យ នៅ​រសៀលថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០២២ ដើម្បីចា​ត់ការតា​មនិតិវិធី ក្រោ​យ​ពីឃាត់ខ្លួនបាន នៅវេលា​ម៉ោង០​៣និង៣​០នាទីរសៀល ថ្ងៃទី០​៩ ខែឧសភា ឆ្នាំ២០២២ ស្ថិត​នៅ​ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានឲ្យ​ដឹងថា៖ដោយអនុវត្តតាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ​ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបា​នដឹកនាំកម្លាំងជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន និងកម្លាំ​ងនគរបា​លអធិការដ្ឋាន​នគរបាល​ក្រុងសិរីសោភ័ណ ចុះបង្ក្រាបករណីជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវសារធាតុញៀន នៅចំណុចខា​ងលើ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ។

 

លោកស្នងការរង បានបញ្ជាក់ថា៖បង្រ្កាបករណីទី០១/-ឃាត់ខ្លួន​ជនសង្ស័យបានចំនួន ០២នាក់

/-ឈ្មោះដួង សុជាតិ​ ហៅជា ភេទប្រុស អាយុ៣​៥ឆ្នាំ មុខរបរ កម្មករ ស្ថិតនៅភូមិសូភី សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ និង២/-ឈ្មោះ ប៊ូ ម៉ាញ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ក្នុងកិច្ចប្រតិបត្តិការ​នេះដ​កហូតបា​នវត្ថុតាង៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់​តូច០១) ,ជញ្ជីងថ្លឹង ០១គ្រឿង,ទូរស័ព្ទ ០២គ្រឿង ។

លោកវរសេនីយ៍ ស្នងការ​រង បានបញ្ជាក់ថា៖នៅថ្ងៃខែឆ្នាំដដែ​ល វេលាម៉ោង០៩យប់ កំលាំង​យើង​បានបន្ត​ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់​គ្រឿងញៀនចំនួន៤នាក់ទៀត ៖

/-ឈ្មោះ គក់ ម៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ។

/-ឈ្មោះ គក់ ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ។

/-ឈ្មោះ យូ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ។

/-ឈ្មោះកែវ រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ។បច្ចុប្បន្នជនសង្ស័យរួមទាំ​ងវត្ថុតាង ត្រូវ​បានកម្លាំងការិ យាល័យ​ជំនាញរៀប​ចំសំណុំរឿង​បញ្ជូនទៅសា​លាដំបូងខេត្តបន្ទា​យមានជ័យចាត់​ការតាមនីតិ​វិធី​ច្បាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button