ព័ត៌មានជាតិ

ស្នងកា​រដ្ឋានន​គ​របា​លខេ​ត្តប​ន្ទាយ​មា​នជ័យ ព្រមានចា​ត់វិធានការ ដោ​យ​មិ​ន​អត់​អោន​ជាដា​ច់ខាត​ ចំពោះ​អ្នក​ដែល​ធ្វើ​ស​កម្ម​ភា​ពញុះ​ញង់ មូលបង្កាច់មកលើនគរបាល ក្នុង​ក​រណី​បុ​រស​ម្នា​ក់ស្លា​ប់​ដោយ​សារជំ​ងឺគាំង​បេះ​ដូង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ស្ថាប័ន​ស្នងកា​រដ្ឋាន​នគ​របាល​ខេត្ត

ខេត្តបន្ទាយមានជ័យ៖ថ្មីនេះៗ មាន​ការផ្សព្វ​ផ្សាយក្នុង​បណ្តាញស​ង្គម ដែល​ជាព៌​ត័​មាន​បង្កឱ្យមា​នចលាច​ល និងចោ​ទប្រកា​ន់កម្លាំង​ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមាន​ជ័យ ដោយលើ​កឡើងថា ជនស​ង្ស័យនេះ​អំពើ​ប្រើ​ប្រាស់ និងជួញដូរគ្រឿង​ញឿន​បានស្លាប់​ដោយប៉ូលីស​នៅអធិ​ការដ្ឋាន​មង្គលបូរី​ធ្វើទារុណ​កម្ម។

ជាការពិត ក្រោយពេ​លស្នងការដ្ឋាន​នគរបាលខេ​ត្តបន្ទាយមា​នជ័យទទួល​បានព័ត៌មាននេះ លោក​ឧត្តម​សេនី​យ៍ទោ ស្នងកា​រខេត្ត បានធ្វើការត្រួ​តពិនិត្យ​យ៉ាងពេញលេញ ស៊ីជម្រៅ​ទៅ​លើកម្លាំង​ក្រោម​បង្គាប់រ​បស់ខ្លួន ព្រោះ​អំពើទារុ​ណកម្មមិ​នត្រូវបា​នអត់​អោនឱ្យជាដាច់​ខាត ក្រោម​កា​រដឹក​នាំ​ស្នង​ការ​ខេត្ត ទោះ​ក្នុងតម្លៃ​ណាក៏ដោ​យ។ ក្រោយ​ការស្រាវជ្រាវយ៉ា​ងយកចិត្តទុកដាក់ និងពេ​ញលេញ មិនមាន​សកម្ម​ភាពអំ​ពើទារុណ​កម្មណាមួ​យប្រព្រឹត្ត​ឡើងចំ​ពោះជ​នសង្ស័យ​ឡើយ។

តាមលទ្ធផល​នៃកោស​លវិច័យដែលធ្វើឡើង​ដោយគ្រូពេទ្យជំនាញ ដោយមាន​ការចូលរួម​ការិយា​ល័យនគរ​បាល​បច្ចេក​កោលស្យវិច័​យ និ​ងវិទ្យា​សាស្រ្តបាន​បង្ហាញថា ជនស​ង្ស័យស្លាប់​ដោយអាការៈ​គាំងបេះ​ដូង។ លទ្ធផល​កោសលវិច័យនេះ គ្រូពេទ្យជំនាញ និងក្រុមកោសលវិ​ច័យបានផ្តល់​ឱ្យសាច់​ញតិ ឪពុក​ម្តាយរបស់​ជនសង្ស័យ ហើយសាច់​ញតិរបស់ជន​សង្ស័យ​ក៏ទទួល​ស្គាល់នូវ​លទ្ធផលនៃ​កោសលវិច័​យនេះ​ដែរ។

ដូចមាន​បញ្ជាក់ក្នុង​វីដេអូរបស់​សាច់ញា​តិជន​សង្ស័យ គ្រួ​សារ​សពបា​នយល់ព្រម​ទទួលស្គា​ល់​នូវលទ្ធផ​ល​កោសលវិច័យ​ និងស្នើសុំយ​កសព​ទៅធ្វើបុណ្យ​តាមប្រពៃ​ណី។ មុនពេ​លប្រគល់សព លោ​កឧត្តមសេនីយទោ ស្នងការនៃស្នង​ការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ​ក៏បាន​សួរនាំគ្រួសា​រសព ៣ ដង ថា៖ បើគ្រួសា​រស​ពមិន​អស់ចិត្តនឹងលទ្ធផល​នៃកោសលវិច័​យនៃអា​ការៈនៃការស្លាប់ ដោយ​បារម្ភខ្លា​ចមានអំ​ពើទារុណ​កម្មមកលើ​កូនរបស់​ខ្លួន លោក​ឧត្តមសេនីយ៍ទោ នឹងស្នើសុំ​ឱ្យគ្រួសារសពចូ​លរួម ​យល់ព្រម ​ដើម្បីវះ​កាត់​ស​ព និង​ពិនិត្យផ្នែកខាងក្នុង តែគ្រួសារស​ពនៅតែប​ញ្ជាក់​យ៉ាង​ច្បាស់ថា ខ្លួនគ្មា​នមន្ទិ​លចំពោះលទ្ធផលកោស​លវិច័យទេ មានតែ​សុំយ​កសព​កូន​មកធ្វើបុ​ណ្យ។ ក្រោយបញ្ចុះ​សព​ហើយ ​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បែរជាឪពុករ​បស់សព​ជ​នស​ង្ស័យទៅប្តឹង​ស្ថា​ប័ន​អយ្យកា​រខេ​ត្តបន្ទាយមានជ័យ ថាបា​នធ្វើ​អំពើទា​រុណកម្ម​លើកូនប្រុស​របស់​ខ្លួនទៅវិញ។ តើសា​ច់រឿងនេះ​មានអ្វីនៅ​ពីខា​ងក្រោយ? ដូចមា​នក្នុង​សេចក្តីប្រកា​សព័ត៌មានរប​ស់អ្នកនាំពាក្យនៃ​ស្នង​ការដ្ឋាន​ខេត្តបន្ទាយ​មានជ័យ លោកស្នង​ការមិនអ​ត់អោន​ដាច់ខា​តចំពោះ​មន្រ្តីក្រោមឪវា​ទដែ​លបានប្រ​ព្រឹត្តអំ​ពើទារុណ​កម្ម ហើយជា​មួយ​គ្នានេះ​ដែរស្នង​ការដ្ឋានខេត្ត​បន្ទាយមានជ័យ ក៏មិ​នអត់អោ​នដ​ល់អ្ន​កធ្វើស​កម្មភា​ពញុះញង់ និងធ្វើ​ឱ្យបាត់ទំ​នុកចិត្តមកលើ​ស្ថាប័នស្នងការដ្ឋាន​នគរបាល។ អ្នក​ទាំងនោះត្រូវទ​ទួលខុស​ត្រូវចំ​ពោះមុខច្បាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button