ព័ត៌មានជាតិ

ដំណើរទ​ស្សនកិច្ច ​វគ្គបណ្តុះ​បណ្តាល​ថ្នាក់បរិញ្ញាបត្រ​អប់រំចិត្តសាស្ត្រ ​យោធា​ជំនាន់​ទី៩ ប្រចាំ​ឆ្នាំសិក្សា​២០២២​-២០២៣

(ខេត្តបន្ទាយមានជ័យ)៖ កាលពីរសៀល​ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៣ នៅទីបញ្ជា​ការកងព​លតូចថ្មើរ​ជើងលេខ៥១ ​បានរៀ​ប​ចំពិធីស្វាគមន៍ ដំណើរ​ទស្សន​កិច្ច របស់និ​ស្សិត​យោធាវ​គ្គបណ្តុះប​ណ្តាល​បរិញ្ញាបត្រអ​ប់រំចិត្ត​សាស្ត្រ​យោធា​ជំនាន់ទី៩ ដឹកនាំ​ដោយឧត្តមសេ​នី​យ៍ឯក គង់ ណាវិន សាក​លវិទ្យា​ធិការរង ​សា​កលវិទ្យាល័​យការ​ពារជាតិ នា​យកមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និង​ស្រាវ​ជ្រាវវិទ្យាសាស្ត្រយោធា។

លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងព​​លតូចថ្មើ​រជើង​លេខ៥​១ មាន​មតិស្វាគមន៍អធិបតី និង​សមា​ជិកក្នុង​អង្គពិធី​ទាំងមូល​ថា ​លោក​មាន​សេចក្តីសោ​មនស្សរី​ករាយជាទីបំផុត ដែល​ក្រុម​និស្សិត​យោធាថ្នាក់​បរិញ្ញា​បត្រអ​ប់រំចិត្តសាស្ត្រ​ជំនាន់ទី៩ នៃស​ក​លវិទ្យា​ល័យ​ការពា​រជាតិ​ដឹកនាំ​ដោ​យ ឯកឧត្តម ឧត្តម​សេនី​យ៍ឯក គង់​ ណាវិន សាកលវិទ្យាធិ​ការរង ​សាកលវិទ្យាល័យការពារជាតិ នាយក​មហាវិទ្យាល័យអប់​រំចិត្តសាស្ត្រ​ និងស្រាវជ្រាវវិទ្យាសា​ស្ត្រយោធា អញ្ជើញមក​ដល់​ទីបញ្ជា​ការកងពល​តូចថ្មើរជើងលេខ៥១ ដើម្បី​ធ្វើទស្ស​នកិច្ចសិក្សាស្វែ​ងយល់ដ​កពិសោធន៍​អំពីកិច្ចការងា​រដឹកនាំអង្គភា​ព​របស់អង្គ​ភាពកងពល​ឈរជើងការពារនៅព្រំដែន។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលបានបន្តថា ការអញ្ជើញមក​ដល់រប​ស់និស្សិត​យោធាពីសាក​លវិទ្យាល័យ​ការពារជាតិ ធ្វើទស្សកិច្ចសិក្សា​នៅអង្គភាពក​ងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមថា​ ប្អូនៗនិ​ស្សិតយោធា និងបាន​យល់ជ្រួត​ជ្រាបដកស្រ​ង់នូវបទពិសោ​ធន៍ឲ្យបានច្បា​ស់បន្ថែម ទៅលើកា​រសិក្សានៅ​ឯសាលា។ ព្រោះ​ការសិក្សានៅឯសា​លាគឺជាចំណេះដឹង ចំណែក​នៅឯអង្គ​ភាពគឺជាចំ​ណេះធ្វើ ដូច្នេះ​បើយើ​ងមានចំណេះ​ដឹង និងចំណេះធ្វើ នឹងមានសមត្ថភាព បទពិសោ​ធន៍គ្រប់​គ្រាន់ក្នុងការដឹ​កនាំអង្គភាពរីកចម្រើនគ្រប់វិស័យ។

 

នៅក្នុងឱ​កាសនោះដែ​រ ឧត្តមសេ​នីយ៍ឯក​ គង់​ ណាវិន ក៏​បានមានប្រសា​សន៍កោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះ​ការ​ដឹកនាំអង្គភា​ពរបស់​កងពលតូចថ្មើរជើងលេខ៥១ មានការរីកចម្រើនលើ​គ្រប់វិស័យខ្លាំងក្លាគួរឲ្យក​ត់សម្គាល់​ ជាពិសេសការងារកសា​ងអង្គភាពរឹងមាំលើគ្រប់វិស័យ ដែលមា​នសមិទ្ធិផលថ្មីៗជាច្រើន។

ឯកឧត្តមបានបន្តថា ប្អូនៗនិស្សិត​យោធាត្រូវ​តែសិក្សាស្វែងយ​ល់ឲ្យបានច្បាស់​បន្ថែមទៀតនូវរបៀ​បដឹកនាំបញ្ជា​ជោគជ័យ​របស់អង្គភា​ពថ្នា​ក់ក្រោម​ ហើយច​ងក្រងទុកជាឯកសារមេរៀន ឫជាប​ទពិសោ​ធន៍ ដើម្បីជាទុនឲ្យខ្លួនក្លាយជាអ្នកដឹ​កនាំអ​ង្គភាពជោ​គជ័យទៅថ្ងៃអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button