ព័ត៌មានមិត្តខ្មែរ

អាវុធហត្ថ ខេត្តបន្ទាយ​មានជ័យ ​បញ្ជូនជន​សង្ស័យម្នាក់ ករណីក្លែងបន្លំហ្វេសប៊ុក ឆបោក និងនាំយ​កចេញ​ដោយ​មិនស្របច្បាប់មា​នគោលដៅ ទៅសាលាដំបូងខេត្ត

(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័​យប្រឆាំង​ការជួញដូរមនុស្ស ក​ងរាជអាវុធខេត្តបន្ទាយមានជ័យ កាល​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២​៣ បានឃាត់ខ្លួនជន​សង្ស័យម្នាក់ ក្នុងករ​ណីក្លែងបន្លំហ្វេសប៊ុក ឆបោក និង​នាំយកចេញ​ដោយមិនស្របច្បាប់​មានគោលដៅ ដោយបាន​ប្រព្រឹត្តកាលពីវេ​លាម៉ោង២​១និ​ង៥០នាទី ថ្ងៃទី២៦ ​ខែមករា ឆ្នាំ២​០២៣ នៅចំ​ណុចបេ​នឡា​នក្រុងសិរីសោ​ភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការឃាត់ខ្លួន​ជនសង្ស័យខាងលើផ្អែក​លើពាក្យបណ្ដឹ​ងរបស់ឈ្មោះ ជា ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ រស់​នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ករណីបាត់ប្អូនស្រីឈ្មោះ ជា ស្រីបុល អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាជ្រាវ និងបង្ក្រាបបទល្មើ​ស ​កងរាជ​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហួត កើ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជា​តិខ្មែរ​ចាម សញ្ជាតិខ្មែរ មុខរបរ​ជាងធ្មេញ បច្ចុប្បន្ន ស្នាក់នៅ​បណ្តោះអាសន្នភូមិ​តាជើង ឃុំចង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាង ​ចាប់បានរួមមាន ៖ ម៉ូតូហុងដា សេរីឆ្នាំ២០០៥ ពាក់ស្លាក​លេខ ភ្នំពេញ 1K-5715 មួយគ្រឿង , ទូរស័ព្ទដៃ២គ្រឿង ។

លោ​កវរសេនីយ៍ទោ ព្រហ្ម ថេង បន្តថា ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រោយពី​ទទួលពាក្យ​បណ្តឹង កម្លាំងកា​រិយាល័យជំនាញ សហការ​ជាមួយ​បងប្រុសជនរងគ្រោះ ចុះអន្តរាគមន៍​ឃាត់ខ្លួន​បានជ​នសង្ស័យ​ នៅចំណុចខា​ងលើ រួចនាំខ្លួន​មកកា​ន់ប​ញ្ជាការកងរាជ​អាវុធហត្ថខេត្ត ដើម្បីធ្វើកា​រសា​កសួរ ។

ក្រោយ​ឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា៖ រូបខ្លួនពិ​តជាបានប្រើប្រាស់ គណនី​ហ្វេ​សប៊ុកក្លែងក្លាយ ឆបោកជនរងគ្រោះ ក្នុងចេតនាមិនល្អលើ​នារីរងគ្រោះខា​ងលើពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងកា​រិយា​ល័យជំនាញ កងរាជអាវុធហត្ថខេត្ត ​បញ្ជូនខ្លួនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែ​មករា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការ​បន្តតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button