ព័ត៌មានជាតិ

ក្មេងស្រី០២នាក់ បានស្លាប់យ៉ាងអាណោចអធម ក្រោយពីជិះទូក​លិចក្នុង​អាងពន្លៃ ស្រុក​ភ្នំស្រុក

(បន្ទាយមានជ័យ)៖ក្មេងចំនួន៧​នា​ក់ នាំគ្នា​ជិះ​ទូកត្នោតលេងនៅ​ទឹក​អា​ងពន្លៃ ស្ថិតក្នុងភូមិ​ពន្លៃ ឃុំព​ន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ក្រឡាប់បណ្តាល​ឲ្យ២​នាក់ដែល​មិនចេះ​ហែល​ទឹ​កលង់ស្លាប់​យ៉ាងអាណោច​អធម កាល​ពីម៉ោង​៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បង្កការភ្ញាក់ផ្អើល។

 

លោកវរសេនីយ៍ទោ ប៉ិក ​គឹមហ៊ាក អធិការ​ន​គរបាលស្រុកភ្នំស្រុក បាន​ឲ្យដឹងថា៖ក្មេងរង​គ្រោះទាំ​ង០២​នាក់ដែ​ល​បានស្លាប់​នោះមានឈ្មោះជួប សុ​ជាតា ភេទស្រី អាយុ១៣ឆ្នាំ រស់​នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក និងឈ្មោះ មាន ឡាលីន ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្រះជីក ឃុំ​ស្រះជីក ស្រុកភ្នំស្រុក ។

 

លោកវរសេនីយ៍ទោ អធិការ​ន​គរបាលស្រុកភ្នំស្រុក បន្តថា មុនកើតហេតុជនរងគ្រោះ​មាន​គ្នីគ្នា៧​នាក់ បានជិៈ​រថយន្ត១គ្រឿង ចេញពី​ទីរួមស្រុក​ ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេល​ទៅដល់បា​ននាំគ្នា​ជិះទូកត្នោត​ទាំងអស់គ្នា ពេលនោះ​ទូកក្រឡាប់​បានធ្លាក់​មនុស្ស​ចូលក្នុងទឹក បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ចំនួ​ន២នាក់ ដែលមិនចេះ​ហែល ចំណែក០៥​នាក់ទៀត​ចេះហែលបានរួចពីការស្លាប់។ក្រោ​យពីកើត​ហេតុភ្លាមកម្លាំង​ជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ ស​ហការណ៍ជាមួយអា​ជ្ញាធរភូមិ ឃុំ ចុះត្រួត​ពិនិត្យកន្លែងកើតហេតុ និងសា​កសព ឃើញថា ក្មេងទាំង២នាក់ ពិតជាស្លាប់​ដោយសា​រលង់ទឹក​ពិតប្រាកដមែន។ ក្រោយពី​ពិនិត្យសព បាន​ប្រល់ជូនក្រុមគ្រួសា​រចាត់ចែ​ងយកទៅ​ធ្វើបុ​ណ្យតាមប្រពៃណី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button