ព័ត៌មានជាតិ

គ្រួសា​រដែ​ល​មាន​ជីវភា​ពខ្វះ​ខាត នៅ​ស្រុកសំ​ពៅលូន ​ប្រ​សូតកូន​ពៅ ​មាន​កា​យសម្បទា​ខុសប្រក្រតី​ គឺជើង​បួន ​ដៃបួន

ខេត្តបាត់ដំបង៖ គ្រួសា​រមួយដែ​ល​មា​ន​ជី​វភា​ពខ្វះ​ខាត ប្រ​សូត​​កូន​ចុង​ក្រោយ​ នៅ​ការិ​យា​ល័យសុ​ខាភិ​បាល​ស្រុក​ប្រតិ​បត្តិការសំ​ពៅ​លូន​មន្ទីរពេទ្យបង្អែក​សំពៅ​លូន ស្ថិត​ក្នុងភូមិសា​ស្ដា ឃុំតាស្តា ស្រុក​សំពៅលូន ខេ​ត្តបាត់ដំបង​ ក៏ស្រាប់​តែមា​ន​កា​យ​សម្បទា​ខុ​សប្រក្រតី​ គឺ​ជើង​បួន​ ​ដៃបួន​ បង្កការ​ភ្ញាក់​ផ្អើល នា​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ២​០២៣ ។

ករ​ណីដែលបង្ករ​កា​រភ្ញាក់​ផ្អើល និងកម្រ​មាន​នេះ បាន​កើត​ឡើង ខ​ណៈ​ពេលស្ត្រីម្នាក់​ឈ្មោះ សាំង ឃីម អា​យុ៣២ឆ្នាំ បាន​ប្រសូត​កូនប្រុស​ម្នាក់ ឈ្មោះ សំ ណាង ​ចម្លែក​ដោយ​មា​ន​កា​យ​សម្បទា​ខុ​សប្រ​ក្រតី​ គឺ​ជើង​បួន​ ​ដៃបួន​ ​ធ្វើ​ឲ្យគ្រួសារមួយនេះមានអារម្ម​តក់ស្លុត​គួរឱ្យ​សង្វែក​ជាពន់ពេ​កទៅ​លើ​ទារក​ដែល​កើត​មក​ហើយនោះ។ប្តីមាន​ឈ្មោះ​សុខ ខេន អាយុ​៣៤ឆ្នាំ ដែល​មានទីលំ​នៅភូមិអូក​ណ្ដុរ ឃុំសន្តិភាព ស្រុកសំពៅលូន ដែលមានស្រុក​កំណើត នៅភូមិបា​រាយណ៍ ឃុំបារាយណ៍ ស្រុកកំ​ពង់ធំ ខេត្តកំ​ពង់ធំ។

ពាក់​ព័ន្ធ​ករណី​ទារក​កើតម​កមានកា​យ​សម្បទា​ចម្លែក ខុ​សប្រ​ក្រតី​ខាងលើនេះដែរ បើតាម​ស្ត្រីខាង​លើ​បាន​និយាយរៀប​រាប់ថា ខ្លួនមានកូនចំនួន ៥នាក់ ក្នុងនោះ​កូន​ប្រុស៣ កូនស្រី២ គឺមាន​លក្ខណៈ​ជាធម្មតា ចំឡែក​តែកូន​ប្រុស​ចុងក្រោយ​កើត​មកមានមា​នលក្ខណៈខុស​ប្លែកពី​កូនឯ​ទៀត។អ្វីដែ​លគួរ​ឲ្យ​ចាប់អា​រម្មណ៍​ហើយ​អាណិត​នោះ គឺក្រុមគ្រួសា​រកំពុង​តែជួ​បនូវ​ការខ្វះខាតទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button