ព័ត៌មានជាតិ

លោកតាម្នាក់​បានទិញ​ឪឡឹកពុះអោយចៅហូប បុរស់ម្នាក់ជិតខាងក៏សំ​ហូបដែរតែមិនបានក៏​ទាញ​ដំប​ងវ៉ៃរហូតដល់ស្លា-ប់ នៅក្នុងស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ពិតជាសង្វែកខ្លាំងណាស់​ ព្រោះតែរឿងផ្លែឪឡឹក ជា​ហេតុធ្វើ​ឲ្យ​លោកតា វ័យ​៨១​ឆ្នាំ​ម្នាក់​បានស្លាប់ ដែ​លបង្ក​ឡើង​ដោយបុរស​ដៃឆៅ​ម្នាក់​បានទា​ញ​ដំប​ងវ៉ៃ ​ដោយ​សាខឹ​ង​សុំផ្លែ​ឪ​ឡឹក​មិន​បាន​ហូប បង្ក​ការភ្ញាក់​ផ្អើល​កាលពីថ្ងៃទី២​៥ ខែកក្តដា ឆ្នាំ២​០២៣ ស្ថិតនៅ​ក្នុងភូមិកកោះ ឃុំ​ស្លក្រាម ស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ។

លោ​កវរៈសេនី​យ៍ឯក ជា ឈ្លូញ អ​ធិការនគរ​បាលស្រុកស្វាយចេ​ក បាន​ឲ្យដឹងថា៖ជន​សង្ស័យ​​មាន​ឈ្មោះ សូ ឡិ ​ភេទប្រុស ​អាយុ៣១ឆ្នាំ ។ចំ​ណែក​ជនរងគ្រោះ​ឈ្មោះ ព្រឿង​ ព្រឿយ ភេទប្រុស អាយុ​៨១ឆ្នាំ ​(ស្លាប់) រស់​នៅភូមិ​កើតហេតុខាងលើ។

លោកបា​នបញ្ជា​ក់ថា៖ពាក់ព័ន្ធក​រណីជន​សង្ស័យ​វ៉ៃ ជនរ​ង​គ្រោះ បណ្តាល​​​​​​​​​​​​​​​​ឲ្យស្លាប់នេះដែរ​ គឺផ្តើម​ចេ​ញពី​ជ​នរង​គ្រោះឈ្មោះ ព្រឿង ព្រឿយ​ បាន​ទិញឪឡឹ​កពីផ្សា​រមក​ដល់​ផ្ទៈ​ ហើ​យក៏បានពុះ​អោយចៅ​ហូប ​ហើយនៅ​ពេ​លនោះ​ជនសង្ស័យ​ឈ្មោះ សូ ឡិ ដែ​ល​ជាអ្នក​រស់​នៅ​ជិតខា​ង​បាន​ដើរម​កសុំឪ​ឡឹ​ក​ហូបផង ពេ​លនោះ​ជន​រ​ងគ្រោះ​បាន​ចែ​កកូន​ចៅអ​ស់​ ដោយ​សារខឹ​ងសុំ​មិ​នបាន​ក៏ស្រា​ប់តែ​ទាញដំ​បងវ៉ៃ​ចំឆ្អឹង​ជំនី​ខាងស្តាំ បណ្តាលដួល​សន្លប់ ឃើញដូច្នោះជន​ដៃដ​ល់ក៏បានរត់គេចខ្លួន។

លោកវរៈ​សេនីយ៍​ឯក ជា ឈ្លូញ ​បានបញ្ជាក់ទៀតថា៖ក្រោយ​ជនសង្ស័យ​វ៉ៃជ​នរងគ្រោះរយៈពេល ៣​០នាទី​ទើបស្លាប់ ហើយ​ជនដៃដល់ក៏​រត់គេចខ្លួនទៅ​ដល់ចុងភូមិ ក៏​ត្រូវកម្លាំងន​គរបាល​ស្រុកស្វាយ​ចេក ចាប់​បា​នបញ្ជូន​ទៅអធិ​ការដ្ឋាននរបាលស្រុកស្វា​យចេក ដើម្បីអនុវត្តនីតិវិធី​បន្ត ។ចំណែកសាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button