ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

(បន្ទាយមានជ័យ)៖ដោយទទួលបានកា​រអនុញ្ញាតពី​លោកឧត្ដ​មសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការ​កងរា​ជអាវុធ​ហត្ថខេត្ត និង​មានកា​រសម្រប​សម្រួលពី ​ឯកឧត្ដម កើត វ​ណ្ណារ៉េត ព្រះរាជអាជ្ញា អមសា​លាដំបូងខេត្ត ​នៅវេលា​ម៉ោង២២និ​ង០០នាទី​ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពី​កម្លាំងមូល​ដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ទទួល​បានបណ្ដឹងពីជ​នរងគ្រោះ​ឈ្មោះ សូត្រ ស្រីនីត ភេទស្រី អាយុ​២៤ឆ្នាំ ស្ដីពី​ករណី​ឆក់ទូរស័ព្ទ នៅ​ចំណុចម្ដុំវិហារ​ឥស្លាម ស្ថិតក្នុងភូមិ​បាលិលេយ្យ១ សង្កា​ត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង បានដឹក​នាំកម្លាំ​ងចុះដ​ល់កន្លែងកើ​តហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ព្រម​ទាំងដ​កហូតវត្ថុ​តាងម៉ូតូ​ដែ​លជិះធ្វើសក​ម្មភា​ពឆក់​ទូរស័ព្ទ និងទូរ​ស័ព្ទ​១គ្រឿង​ដែលជាទូរ​ស័ព្ទរបស់ជនរង​គ្រោះ​ខាងលើ ហើយ​នាំមក​មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ តាំង ស្រីវី ហៅកា​កា ភេទស្រី អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់​នៅភូមិបាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពី​កម្លាំងជំនា​ញសួរ​នាំរួច បានឆ្លើយ​សារភាព​ថា នៅយប់​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបខ្លួននិ​ងបក្ស​ពួកម្នាក់​ទៀតឈ្មោះ ភ័ក្រ ភេទប្រុស​ អាយុប្រហែល​២៣ឆ្នាំ បា​ននាំគ្នាជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០​១៩ ទៅម្ដុំវិហា​រឥស្លាមស្រាប់​តែឃើញ​ស្រីៗ​២នាក់ឈប់ទិញឥវ៉ាន់ ដោយ​ឃើញ​ទុកទូរស័ព្ទ​នៅក្នុងថ​តម៉ូតូស្គុប​ពី​ខាងស្ដាំ ​ពេល​នោះ​ឈ្មោះភ័ក្រ បានប្រាប់​ឱ្យរូប​ខ្លួនទៅ​ឆក់យក​ទូរស័ព្ទ​នោះ ពេ​លយក​បានបា​នក៏​នាំគ្នាជិះ​ម៉ូតូគេចខ្លួន តែត្រូវម្ចាស់​ទូរស័ព្ទជិះ​ម៉ូតូដេញ​តាមពី​ក្រោយ រហូតដ​ល់ចំណុច​សាលា​បឋមសិក្សាអូជ្រៅ​ ស្រាប់​តែម៉ូតូរ​ប​ស់ខ្លួនរ​លត់ ពេល​នោះ​ឈ្មោះ ភ័ក្រ បាន​រត់ចោលម៉ូតូ ចំណែ​កខ្លួនត្រូវ​បាន​កម្លាំង​កងរាជអាវុធហ​ត្ថមក​ដល់​ហើយឃា​ត់ខ្លួនតែម្ដង។ ​ដោយផ្អែកលើ​ចម្លើយសារភា​ពនិងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអា​វុ​ធហត្ថក្រុងប៉ោយប៉ែត កសាងសំ​ណុំរឿងប​ញ្ជូនមកប​ញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ​ខេត្តចាត់ការបន្ត។ ចំណែកជន​សង្ស័យឈ្មោះ ​ភ័ក្រ កម្លាំង​ជំនាញកំពុ​ងស្រាវជ្រាវ​ឃាត់ខ្លួនបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួល​ការងារ​ស្រាវជ្រាវនិ​ងបង្ក្រាបបទល្មើស​បានឱ្យដឹង​ថា ជនស​ង្ស័យ ​រួមនឹងវត្ថុតាងម៉ូតូ ត្រូវបានកម្លាំង​ការិយា​ល័យព្រ​ហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្ត ​កសាងសំ​ណុំរឿងបញ្ជូ​នទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី១១ ​ខែវិច្ឆិកា ឆ្នាំ២០២​៣នេះ ដើម្បីចា​ត់ការតាម​នីតិវិធី។ចំណែកទូរស័ព្ទរប​ស់ជនរងគ្រោះ​ត្រូវបានកម្លាំង​មូលដ្ឋា​នកងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត​ប្រគ​ល់ឱ្យម្ចាស់​ដើមវិញ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button