ព័ត៌មានជាតិ

រថយន្ត​ប្រភេទ​camry ឆ្លាម​ បើកបរខ្វះការប្រុងប្រយ័ត្ន​ បុកម៉ូតូរម៉​កកងបី​ពីក្រោយ ក្រឡាប់ផ្ងាជើង បណ្តាល​ឲ្យរ​ងរបួ​សម្នាក់ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)បុរសវ័យ​ចំណាស់ម្នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះនៅ​ឯមន្ទីពេទ្យស្រុ​កម៉ាឡៃ​ភ្លាមៗ ក្រោ​យពីជួបឧបទ្ទវ​ហេតុគ្រោះថ្នាក់ច​រាចរណ៍ ដែលបង្កឡើង​ដោយរថយន្តប្រភេទ​camry ឆ្លាម​ បើក​បរខ្វះ​ការប្រុងប្រយ័ត្ន បានបុកម៉ូតូរម៉​កកងបី​ពីក្រោយ បណ្តាល​ឲ្យធ្លាក់​ពី​លើផ្លូវ​ជាតិលេ​ខ៥៩​ ក្រ​ឡាប់​ផ្ងាជើង ។ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចស្ពាន​ភូមិ​អូរស្អំ ស្ថិត​នៅក្នុង​ឃុំអូរ​សំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យដឹងថា នៅមុនពេលកើ​តហេតុបុរសវ័យ​ចំណាស់​ម្នាក់ ​បាន​បើកម៉ូតូរម៉​កកងបី លក់​គ្រឿងឧបភោគ បរិភាគ មា​នដូចជា ផ្អក ​ប្រហុក ក្រូចឆ្មា បន្លែ​ផ្សេងៗ​។ល។ ដោយជិះក្នុងទិ​ស​ដៅស្រ​បគ្នា ​ពោលគឺពី​កើតទៅលិច លុះមកដល់​ចំណុចកើត​ហេតុខាងលើ​ ក៏ស្រាប់​តែរថយ​ន្តប្រភេទ​camry ឆ្លាម​ បានបុ​កពីក្រោយ ធ្លាក់ពី​លើផ្លូវ​ជាតិ​ផ្ងាជើង បណ្តា​ល​ឲ្យ​ម្ចាស់​ម៉ូតូរម៉​កក​ងបី រងរបួសចុក​ដើមទ្រូង ។ក្រោយពីកើត​ហេតុភ្លាម កម្លាំងន​គរបាលជំនាញផែ​នចរា​ចរ​ណ៍​ផ្លូវគោក បានចុះ​ជួយ​អន្ត្រាគ​មន៍ ហៅរថ​យន្ត​មន្ទីរពេទ្យ​ស្រុកម៉ាឡៃ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ និង​ធ្វើកា​រ​វាស់វែង​​។

ពាក់ព័ន្ធករ​ណីគ្រោះថ្នាក់ចរារណ៍ខាងលើនេះដែរ​ បើតា​មសមត្ថកិច្ចបាន​ឲ្យដឹ​ងថា មធ្យោ​បាយទាំងពី ដោយ​សារពួក​គាត់សុំធ្វើ​កាដោះស្រាយគ្នា​ក្រៅប្រព័ន្ធច្បាប់សិន បើ​​ចចារគ្នាមិនត្រូវនឹង​នាំយកទៅ​អ​ធិការនគរបាលស្រុក​ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button