ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់​គ្រឿង​ញៀន ត្រូវបានកម្លាំង​ការិយាល័​យប្រ​ឆាំងគ្រឿញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ជនសង្ស័យ២​នាក់ ដែលជាប់ពា​ក់ព័ន្ធករណីជួញ​ដូរ និងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថក្រុង​សិរី​សោភ័ណ្ឌ ចាប់​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២​២។​ការចាប់​ឃាត់ខ្លួនជន​សង្ស័យ​នេះ បានធ្វើឡើងក្នុង​ខណៈ​ដែល​លោកវរសេនីយ៍ត្រី ​យ៉ាន់ សុវណ្ណ មេប​ញ្ជា​ការមូ​លដ្ឋានក​ងរាជ​អាវុធហត្ថក្រុង ដឹក​នាំកម្លាំងចុះល្បាតដើម្បីការ​ពារសន្តិសុខ នៅក្នុង​ភូមិ​សាស្ត្រក្រុងសិរី​សោភ័​ណ្ឌ រហូតដល់​ម៉ោង២០ និង៣០នាទី ដ​ល់ចំណុច​ខាងកើតសួន​មានជ័យ​(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បានប្រទះ​ឃើញមនុ​ស្សស្រីម្នាក់អង្គុយនៅ​ទីកន្លែង​ងងឹតគួរឱ្យសង្ស័យ ពេលនោះកម្លាំងក៏​បានចុះ​ទៅសួរនាំ​ធ្វើឱ្យមនុស្ស​ស្ត្រីរូបនោះ￸ភ័យស្លន់ស្លោ ​ហើយក៏បានទម្លាក់​គ្រឿងញៀន០១កូ​នថង់កិបចោល បម្រុងរ​ត់គេចខ្លួន តែត្រូវបានក​ម្លាំងឃាត់ខ្លួនបាន​យកទៅសួរនាំភ្លាមៗ

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ស្រ្តី ដែលឃាត់​ខ្លួនបាន​ជាមួយ​នឹងគ្រឿង​ញៀន០១​កូន​ថង់កិបនោះ￸ឈ្មោះ￸ ស៊ឹម ច្រឹប ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិផា​ស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ក្រោយពីកម្លាំងសួរនាំ​ភ្លាមៗស្ត្រីរូបនោះ​បាន​ឆ្លើយសារភាពថា គ្រឿង​ញៀន០១​កូនថង់កិបនេះ រូប​គេបានយ​កមកពីផ្ទះអ៊ុំ​ស្រីម្នាក់ រស់នៅភូមិសែ​សិន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ ។ដោយផ្អែកលើចម្លើយសារភាព និងមាន​កា​រស​ហការ​ពីជនសង្ស័​យខាងលើ កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បន្តប្រតិបត្តិការ​ចុះឆែកឆេរដ​ល់ផ្ទះអ៊ុំ​ស្រីម្នាក់​ឈ្មោះ￸ ស៊ូ សៀង អាយុ៧២ឆ្នាំ ដែលជនសង្ស័យ​ខាងលើ​បានចង្អុលបង្ហាញ រកឃើញគ្រឿង​ញៀនម៉្សៅ​ក្រាមព​ណ៌ស​ថ្លាចំនួន៥៣​កូនថង់កិបបន្ថែមទៀត ក្នុង​នោះ៣០កូន​ថង់កិបរុំស្កុតខ្មៅ និងគ្រឿងញៀនគ្រាប់​ពណ៌​ក្រហ​ម(WY)ចំនួន​០២គ្រាប់​ នៅក្នុងប្រអ​ប់ដាក់​ជើងធូប ព្រមទាំ​ងថង់​សម្រាប់​ច្រកគ្រឿង​ញៀន​មួយចំនួន

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០២​នាក់ក្រោយពីកម្លាំងរ​បស់​លោកឃា​ត់ខ្លួនបាន រួមទាំងវត្ថុតាង​ត្រូវបាន​បញ្ជូនមកមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​ដើម្បី​សួរនាំ ក្រោយពីសួរនាំរួ​ចជនសង្ស័យទាំង០២នាក់​បានឆ្លើយសារភាពថា ខ្លួនគេពិតជា​បានជួ​ញដូរ​​គ្រឿងញៀន​ពិតប្រាកដមែន ចំណែកជនសង្ស័យឈ្មោះ￸ ស៊ឹម ច្រឹប មានទាំង​ការប្រើប្រាស់ទៀតផង ។ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង០២នាក់ និងមានវត្ថុតាងផងនោះ￸ ទើបកម្លាំ​ងជំនាញមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ្ឌ​កសាងសំ​ណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រ​ឆាំងគ្រឿ​ងញៀនបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបា​នកម្លាំងការិយាល័​យប្រឆាំងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ￸ ដើម្បីចាត់កាតរតាមនិតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button