ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក​រណី​ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវឃាត់ខ្លួន​ជនសង្ស័យម្នាក់ តាម​ពាក្យបណ្តឹង​របស់ជនរងគ្រោះ ក្នុងករណីធ្វើឱ្យខូច​ខាត ដោយចេតនា និងប្រើប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកា​លពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២​០២២ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅវេលាម៉ោ​ង២១ និង៣០នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០២២ មានករណីធ្វើឱ្យខូ​ចខាតដោ​យចេ​តនា បាន​កើតឡើងនៅចំណុចខាងលើ ដែល​បង្កឡើងដោ​យជនសង្ស័យមា​នគ្នាចំនួន០៨នាក់ បាន​ធ្វើសកម្មភាពជិះម៉ូតូ ដោយ​មានកាន់កាំបិតផ្គាក់ ជិះដេញតាមជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទ​ប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ ឡាយ វី​រៈ ភេទប្រុស អាយុ ១៤ឆ្នាំ ដល់ចំណុចក្បែរ ភោជនីយ៍​ដ្ឋានផ្កាយព្រឹក ស្ថិត​នៅចំណុចខាងលើ​ ដោយមាន​ការភ័យខ្លាចជនរ​ងគ្រោះ​ក៏បានផ្ដួលម៉ូតូចោល ហើយ​រត់ចូលពួនក្នុងផ្ទះប្រ​ជាពលរដ្ឋ ហើយក្រុមរបស់ជនសង្ស័យ ក៏បានធ្វើស​កម្មភាព​យកកាំ​បិតផ្គាក់ កាប់​បំផ្លាញម៉ូតូ(ម៉ូតូម៉ាកហុងដាស្កុបពី ព​ណ៍ខៀវ ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ) របស់ជនរងគ្រោះ​បណ្តាលឲ្យខូចខាតយ៉ាងខ្លាំង។

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ក្រោយពីទទួល​បណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងជំ​នាញការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទ​ល្មើសសហការ​ជាមួយកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតឈានដល់​ការឃាត់ខ្លួនជ​នសង្ស័យម្នាក់ ឈ្មោះ ចន រាជ (ហៅ រក្សា) ភេទប្រុស អាយុ១៧ឆ្នាំ នាំខ្លួនមកកកាន់ប​ញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្ត ដើម្បីធ្វើ​ការសួរនាំ និងចំណាត់ការតាមនីតិវិធី។

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រាប់ឱ្យដឹងថា ជនស​ង្ស័យ ត្រូវបាន​កម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយៈ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button