ព័ត៌មានជាតិ

បន្លែ​ធម្មជាតិ សុវត្ថិភាព គ្មានជា​តិគីមី របស់អង្គភាព​វរសេនាតូចថ្មើរជើ​ងលេខ៥១៣ ដាក់លក់​នៅ​ទីផ្សារ​ស​ហគមន៍

(បន្ទាយមានជ័យ)៖នាថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ បន្លែចម្រុះរបស់អង្គ​ភាពវរសេនាតូច​ថ្មើរជើងលេ​ខ៥១៣ ដាក់លក់ជាប្រចាំថ្ងៃរៀង​រាល់ថ្ងៃព្រហស្បតិ៍សុក្រ ក្នុងមួយសប្តាហ៍ម្តង នៅផ្សារសហគមន៍ ផលិតផ​លខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។

 

វរសេនាតូចថ្មើរ​ជើងលេខ៥១៣ បានខិតខំបន្តការ​ងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការ​ច្នៃប្រ​ឌិតការធានា ការចិញ្ចឹមកងទ័ពនឹងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់​លក់នៅលើ​ទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សា​រសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាម​ផែនការរប​ស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

 

សូមបញ្ជាក់ថា ​បើទោះបីជាកងកម្លាំងស្ថិតក្នុង​បេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងខេត្តបន្ទាយមានជ័យ ក៏ដោយ ក៏អង្គភាពវរសេ​នាតូចថ្មើរជើងលេខ៥១៣ នៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើ​យប្រ​មូលផលបន្លែគ្រប់ប្រភេទ និងសាច់ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាន​នូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button