ព័ត៌មានជាតិ

ឃាត់ខ្លួនមុខ​សញ្ញាជួញ​ដូរ​គ្រឿងញៀន ប្រុស ស្រី០​២នាក់ នៅក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)ជនសង្ស័យប្រុស ស្រីចំនួន០២នាក់ ត្រូវបាន​កម្លាំងនគរ​បាលជំ​នាញការិ​យា​ល័យ ប្រឆាំងគ្រឿង ញៀន សហកា​រជាមួយកម្លាំង​នគរបាលជំ​នាញ នៃអធិកា​រដ្ឋាននគរ​បាលក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោកវរសេនីយ៍​ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែន​ការងារ​ប្រឆាំង​គ្រឿង​ញៀន និងមា​នការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសា​លាដំបូង​ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាប​ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ នៅ​បន្ទប់លេខ១០២ ក្នុង​សណ្ឋាគារ ផេង ចិន្តា ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់/​ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖បើទោះបី​ជាកាលៈទេសៈនេះក្នុងបរិបទជម្ងឺកូវីដ១៩ ក៏ពិត​មែន តែមិន​បង្កឲ្យ​មានការរាំង​ស្ទះនូវកិច្ច​ប្រតិបត្តិរបស់​សមត្ថកិច្ច​ក្នុងការបង្រ្កាប​បទល្មើ​សគ្រឿងញៀននោះ​ឡើយ ។​ជាក់ស្តែងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ដោយអ​នុវត្តតាម​បទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្ត និងមានការសម្របស​ម្រួលនិតិវិធី​របស់​ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអ​មសាលាដំបូងខេត្ត។លោក និងលោ​កលឹម ប៊ុនសុភ័ក្ត្រ ព្រះរា​ជអាជ្ញារង បានដឹកនាំកម្លាំងការិ​យាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពី​កំលាំ​ងអ​ធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកា​សម្រេច​ញុះញុ​ងឲ្យលក់​ដោយ​ខុសច្បា​ប់នូវសារ​ធាតុញៀន នៅចំណុចខាងលើ​បានឃាត់ខ្លួនជនសង្ស័យចំនួន 0១ នាក់ ឈ្មោះ អូន ប៊ុនថេត ភេទ​ប្រុស អាយុ២៣ឆ្នាំ នៅ​ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត វត្តុតា​ងដក​ហូតមា​ន៖ម្សៅក្រាមសថ្លា 0២ ដុំ,ទូរស័ព្ទចំនួន 0១ គ្រឿង ។

 

លោកស្នងការរង បានបញ្ជាក់ថា៖ក្រោយពីការសួនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត ក​ម្លាំងន​គរបាល​យើង​បានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ០​១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣​ឆ្នាំ វត្តុតាងដកហូតមាន៖ម្សៅក្រាមសថ្លា 0១ដុំ, ទូរស័ព្ទចំនួន 0១ គ្រឿង រួមទាំ​ងឧបក​រណ៍សម្រាប់​ជក់ និង​ថង់​សម្រា​ប់វិចខ្ចប់មួយចំនួន និង​សៀវភៅឆ្លងដែ​នចំនួន០២ផងដែរបច្ចុប្បន្នជ​នសង្ស័យទាំ​ង០២នាក់ កំពុង​សួរនាំនៅការិយាល័យប្រឆាំងគ្រឿញៀន ដើម្បីរៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button