ព័ត៌មានជាតិ

ម៉ូតូ០៣គ្រឿងបុកបន្តបន្ទាប់គ្នា បណ្តាល​ឲ្យស្លាប់០២នាក់ របួសធ្ងន់ ស្រាល ០៣នាក់ នៅ សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់​មានមនុស្ស ២នាក់បានស្លាប់ និង០៣នាក់ទៀត រងរ​បួសធ្ងន់ ស្រាល ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រ​វាម៉ូតូ០​៣គ្រឿងបុក​បន្តគ្នា កាលពីវេ​លាម៉ោង០​៩និង១០នាទី យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ត្រង់​ចំណុ​ចចន្លោះ​បង្គោលគីឡូលេខ៧៨ ស្ថិតនៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័​យ

នគរបាលបាន​ឲ្យដឹងថា៖​នៅមុនពេលកើត​ហេតុ មានម៉ូតូហុងដាទ្រីម០១គ្រឿង បើកបរក្នុងទិសដៅ​ពីកើត​ទៅ​លិចបានបុកម៉ូតូអ៊ិចសិ​នទ័របើកប​រពីលិច​ទៅកើត​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ដួល​ បន្ទាប់​មក​មាន​ម៉ូតូម៉ាកហុ​ងដាវេវ០១គ្រឿង បើកប​រពីកើតទៅ​លិចបានបុកបន្ត​គ្នា ទើបបណ្តាល​ឲ្យមានអ្នក​ស្លាប់ និងរងរបួស​

នគរបាលបានបន្តថា៖ក្នុងហេតុការណ៍នេះម៉ូតូ​ហុងដាឌ្រីមជិៈគ្នា០​២នាក់ ស្លាប់ទាំង០២នាក់ មាន៖ ១/ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត (ស្លាប់នៅកន្លែងកើ​តហេតុ)

/ឈ្មោះ ផៅ ឃឹម  ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (ស្លាប់នៅកន្លែងកើតហេតុ) ចំណែលម៉ូតូអ៊ិច​សិនទ័រជិៈគ្នា០២នាក់ រងរបួស​ធ្ងន់​ទាំង០២នាក់

/ឈ្មោះ ដែន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត។

/ឈ្មោះ តិក ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត។ អ្នកទាំង០២ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ។ដោយឡែក​ខាងម៉ូតូ​វេវរបួ​សស្រាល០១នាក់មាន​ឈ្មោះ ឃុន នី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ​អូរអំពិល សង្កាត់ទួល​ពង្រ ក្រុងប៉ោយប៉ែត (រងរបួសស្រាល) ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យ ។

នគរបា​លបានបញ្ជាក់ថាក្នុងករណីគ្រោះ​ថ្នាក់ចរាចរណ៍នេះ នៅមិនដឹង​ពីមូល​ហេតុនោះទេ ស្ថិត​ក្នុង​ការស្រា​វជ្រាវ របស់សមត្ថកិច្ចជំនាញ។ចំពោះវត្ថុតាងម៉ូតូខូចធ្ងន់០២គ្រឿង ម៉ាកហុង​ដាឌ្រីម​និងម៉ូតូអ៊ិចសិនទ័រ ខូចស្រាល០១គ្រឿងមាកវេវ យកមករក្សាទុក​នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត រងចាំធ្វើការស្រាវជា្រវ​ពីមូលហេតុ និងដោះសា្រយនៅពេលក្រោយ ។រីឯសាកសព ត្រូវបានប្រគល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button