ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធក​រណីលួច ម៉ូតូ នៅក្រុងសិ​រីសោភ័ណ និងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ )៖ជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងសិ​រីសោភ័ណ និង​ក្រុងប៉ោយប៉ែត ​ត្រូវបានកម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថក្រុងសិ​រីសោភ័ណ និងក្រុងប៉ោយប៉ែត សហ​កា​រគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន ក្រោយពីទទួលបាន​ពាក្យ​បណ្តឹង​ពី​ឈ្មោះ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​បុគ្គលិកធានាគារឯកជន បច្ចុ​ប្បន្ន​ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំន​ប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលពីវេលាម៉ោង០១និង៥​០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករ​ណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យ​ចំនួន០២នាក់១ឈ្មោះ ចាន់ធី វិសា ហៅ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ និង២ឈ្មោះ កែវ ចាន់ជូ ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាន​នាំគ្នាធ្វើសកម្មភាពលួចយ​កម៉ូតូម៉ាក ហុងស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់​ស្លាកលេខ បន្ទាយមានជ័យ 1A 6872 ចំនួន០១គ្រឿង របស់​ដើមបណ្តឹង​។ បន្ទាប់ពីបា​នធ្វើសក​ម្មភាពលួចម៉ូតូខា​ងលើបា​នសម្រេ​ចក្រុមជនសង្ស័យ​ទាំងពីរនាក់ខាងលើបាន ជិះម៉ូតូគេ​ចខ្លួនទៅ​ក្រុងប៉ោយប៉ែត រហូតដល់​វេលាម៉ោង០៨យប់ថ្ងៃទី២១ ខែតុលា បានចូល​លួច​ទ្រព្យសម្បត្តិប្រជា​ពលរដ្ឋនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបាន​ម្ចាស់គេតាមទាន់ ទើបជន​សង្ស័យទាំងពីរ​រត់ចោលម៉ូតូខា​ងលើ។ លុះដល់​វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំ ដដែល ជនសង្ស័យទាំងពីរនាក់ បាន​បន្តធ្វើសកម្មភាពលួចម៉ូតូម៉ាក ​ហុងដាឌ្រីមពណ៍ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមា​នជ័យ 1W-8683 ចំនួន០​១គ្រឿង របស់​ជនរងគ្រោះឈ្មោះ ហម សំណាង មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ដោយពួកគេបានយកជើងធាក់ករម៉ូតូរួច ជិះធ្វើដំណើរមក​ក្រុងសិរីសោ​ភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរី​សោភ័ណឃាត់ខ្លួនតែម្តង ។

លោកវរ​សេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ​ កម្លាំ​ងអាវុធហត្ថ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង ១.ម៉ូតូម៉ាកហុងដា ស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ 1A 6872 ។ ២ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ 1W 8683 ចំនួន០១គ្រឿង។

ក្រោយឃាត់ខ្លួន និងសួរចម្លើ​យ ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបាន​ធ្វើ​សកម្មភា​ពលួចម៉ូតូរប​ស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែង​កម្លាំ​ងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចា​ត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបា​នកម្លាំងការិ​យាល័យព្រ​ហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០​២២ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំង​អាវុធហត្ថប្រគ​ល់ជូនម្ចាស់ដើ​មវិញហើយ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer