ព័ត៌មានជាតិ

បុរសញៀនថ្នាំម្នាក់ ត្រូវនគរ​បា​លឃាត់ខ្លួន ក្រោយវា​យ​ដំប្រើ​ហឹង្សា​និងយក​កាំបិត​អា​កកូន​ប្រុសរ​បស់​ខ្លួន

ខេត្តបន្ទាយមានជ័យ៖បុរស​ម្នាក់ ដែលបង្កប្រើ​អំពើ​ហឹង្សា​និ​ង​យក​កាំបិត​អា.​ក កូ​នប្រុសប​ង្កើត​របស់​ខ្លួន នៅ​ចំនុច​មា​ត់ស្ទឹង ក្នុងភូមិបី ​សង្កាត់​ព្រះពន្លា ​ក្រុងសិរី​សោភ័ណ​ ត្រូវបា​ន​កម្លាំងន​គរ​បាល​ជំនា​ញ​ផែ​នព្រហ្មទណ្ឌ ស​ហ​ការជាមួយ​កម្លាំង​អធិ​ការដ្ឋាន​ន​គរបា​ល ក្រុងសិរី​សោភ័ណ​ ចុះអនុវត្ត​តាមប​ទ​បញ្ជារប​ស់លោ​កឧ​ត្តម​សេ​នីយ៍ទោ​ សិទ្ធិ ឡោះ ស្នង​ការ​នៃ​ស្នង​ការដ្ឋាន​នគរ​បាលខេត្ត​បន្ទាយ​មា​នជ័យ ធ្វើកា​រស្រាវជ្រាវរ​ហូតឈា​នដ​​ល់ការ​​ឃាត់ខ្លួន ​យក​មកសួរនាំ​ កាលពីវេ​លាម៉ោ​ង៥:​៤១នាទី​ល្ងាច ថ្ងៃទី២​៦ ខែតុលា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែ​រកម្លាំង​ចាប់​ឃា​ត់ខ្លួន​​មាន​ឈ្មោះ លី ទូច ភេទប្រុស អា​យុ ៣៧ឆ្នាំ ទី​លំ​នៅ​មិន​ពិ​តប្រាកដ​ (ស្នាក់​នៅតា​មទីសា​ធារណៈ) ​ក្រោយពី​ឃាត់​ខ្លួនធ្វើ​តេ​សទឹ​កនោ​មជា​លទ្ធ​ផលមាន​សារ​ធាតុញៀន​(+)​ ។វត្ថុតាងដែ​រដក​ហូត​បាន​ មាន​កាំបិត​តាំងតោ​១ដើម និងកូ​នប្រុស​ម្នាក់​ អា​យុ៧ឆ្នាំ សមត្ថកិច្ចប​ញ្ជាក់​ថា មុន​ឃាត់ខ្លួន ជនសង្ស័យ ​មាន​សភាពស្រវឹង បាន​ធ្វើសក​ម្មភាព វាយ​ដំ និ​ងប្រើហឹង្សា​លើកូន​ប្រុស​របស់ខ្លួន ហើយបានយ​កកាំបិតតាំ​ងតោ​ម​កគំរា​មផ្ទ​ង់អាករ( តែមិ​នទាន់​បានអា​ករទេ)

បច្ចុប្បន្នកុមាររងគ្រោះ ត្រូវបាននគរ​បាលនគរ​បាល​ឃាត់ទុក​បណ្តោះ​អាសន្នរង់ចាំ​សាច់ញា​តិមកទទួលចំណែកជនសង្ស័យជា​ឪពុក ក្រោយ​សួរនាំត្រូវបាន បញ្ជូនទៅ​មណ្ឌល​ផ្តាច់សារ​ធាតុ​ញៀន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button