ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង Mr Bruno Bodard Director General of the MBBW អញ្ចើញបើកសន្និសិទអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា

រសៀលថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង Mr Bruno Bodard Director General of the MBBW អញ្ចើញបើកសន្និសិទអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រតិភូសមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ថ្ងៃនេះយើងរីករាយ និងជាថ្ងៃសំខាន់ដែលសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបានចូលរួមសន្និសិទអន្តរជាតិមានបទពិសោធន៍ល្អធ្វើការចែករំលែក ហើយកម្ពុជាទទួលយកបទពិសោធន៍ពីមិត្តភក្រដែលបានធ្វើការចែករំលែក។
ឯកឧត្តមបណ្ឌិត បានបន្តថា កម្ពុជាជាប្រទេសតូចនៅឆ្នាំ១៩៧០ ធ្លាក់ចូលក្នុងសង្គ្រាម ហើយនៅឆ្នាំ១៩៧៥ ដល់១៩៧៨ ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍រាល់ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវ ទឹក ភ្លើងត្រូវបានបំផ្លាញធ្ងន់ធ្ងរថែមទៀត ពិសេសធនធានមនុស្សមានដូចជាបញ្ញវន្ត និងអ្នកជំនាញផ្សេងទៀតត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ បញ្ហាហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ កម្ពុជាកសាងប្រទេសឡើងវិញពីបាតដៃទទេ កម្ពុជាត្រូវកសាងធនធានមនុស្ស ដើម្បីឱ្យកូនចៅបានចូលសិក្សារៀនសូត្រ យើងមិនមានគ្រូ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ រហូតដល់ឆ្នាំ១៩៩៣ កម្ពុជាបានបង្កើតរដ្ឋាភិបាលចម្រុះ មិនមានសុខសន្តិភាពពេញលេញ ដោយធ្វើការបង្រួបបង្រួមគ្នាមានកងកម្លាំងបីភាគីក្នុងនោះមានកងកម្លាំងរបស់រដ្ឋកម្ពុជា កងកម្លាំងលោកតាសឿនសាន្ត និងកងកម្លាំង របស់សម្ដេចព្រះនរោត្តម រណឬទ្ធិ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តថា នៅឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគោលនយោបាយឈ្នះឈ្នះធ្វើការបង្រួបបង្រួម បង្កើតរដ្ឋាភិបាលដោយគោរពរដ្ឋធម្មនុញ គោរពព្រះមហាក្សត្រ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មកដល់បច្ចុប្បន្ននេះ។ ក្នុងនោះវិស័យទេសចរណ៍របស់កម្ពុជានៅឆ្នាំ១៩៩៣ មានទេសចរណ៍ប្រមាណ ២០ម៉ឺននាក់ និងមុនកូវីដ-១៩ ឆ្នាំ២០២០ កម្ពុជាទទួលបានទេសចរណ៍ ៦,៦លាននាក់ (៦,៦០០,០០០នាក់) កម្ពុជាមានតំបន់ទេសចរណ៍ល្អ គឺប្រាសាទអង្គរ រួចបន្តធ្វើការអភិវឌ្ឍវិស័យទេសចរណ៍មកតំបន់សមុទ្រ ដោយធ្វើការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ រហូតពិភពលោកទទួលស្គាល់ឆ្នេរសមុទ្រកម្ពុជាជាឆ្នេរស្រស់ស្អាតជាងគេលើសកលលោក មានប្រវែងជាង ៤០០គីឡួម៉ែត្រក្នុងភូមិសាស្ត្រខេត្តចំនួនបួនមានដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ហើយមហាសន្និបាតក្លឹបឆ្នេរសមុទ្រនេះ ត្រូវបានធ្វើការផ្លាស់ប្តូរវេនគ្នា ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណក្លឹបឆ្នេរសមុទ្រ ផ្តល់ឱកាសឱ្យកម្ពុជារៀបចំមហាសន្និបាត និងការរៀបចំឆ្នេរសមុទ្រកម្ពុជា មានទឹកសមុទ្រល្អស្អាត ឆ្នេរសមុទ្រស្អាត ទីក្រុងស្អាតមិនមានការបំពុលបរិស្ថាន។ កម្ពុជាមាន បទពិសោធន៍តិចតួចក្នុងការគ្រប់គ្រងឆ្នេរ ទន្ទឹមនោះយើងត្រូវរកផលិតផលទាក់ទងនឹងសមុទ្រ ព្រោះការបង្កើតផលិតផលវាមានសារៈសំខាន់ណាស់សម្រាប់ភ្ញៀវទេសចរ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺសន្តិភាព បើប្រទេសជាតិមានសន្តិភាព យើងនឹងមានអ្វីៗទាំងអស់ក្នុងការបង្កើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button