ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងកម្លាំង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

សូមជម្រាបជូនថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ រួមមាន ពីតំបន់ប៉ោយប៉ែត ស្រុកម៉ាឡៃ ខេត្តបាត់ដំបង និងប៉ៃលិន បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន និងមួយចំនួនជន់លិចតែអាចរស់នៅបាន ក្នុងនោះរបាយការណ៍បឋម ក្រុងសិរីភ័ណ មាន២សង្កាត់ អូរអំបិល និងព្រះពន្លា ប្រជាពលរដ្ឋរងគ្រោះសរុប ចំនួន ១៣៣គ្រួសារ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព សរុបចំនួន ៣៤គ្រួសារ និងស្រុកមង្គលបូរី ឃុំបត់ត្រង់ ប្រជាពលរដ្ឋរងគ្រោះសរុប ចំនួន ៣៥គ្រួសារ។

 

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានត្រៀម កម្លាំង សម្ភារ មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់វេលា។

 

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕ដោយ : លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button