ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ អញ្ជើញចុះ​ពិនិត្យមើ​លការជួសជុ​លផ្លូវ នៅឃុំគំរូ និង​ឃុំថ្មពួក ស្រុក​ថ្មពួក

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ និងជា​ប្រ​ធានក្រុម​ការងារចុះជួយស្រុកថ្មពួក អមដំ​ណើរដោយ​លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត នា​ថ្ងៃទី៧ ខែមក​រា ឆ្នាំ២០២៣ បានអញ្ជើញចុះពិ​និត្យ និងពន្លឿនការងា​រជួសជុលផ្លូវលំ​ក្នុងភូមិ​ នៅមូល​ដ្ឋាន​ឃុំ​ថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ ដើម្បីក្រាល​គ្រួសក្រហម និងកា​យប្រឡា​យរំដោះទឹកអ​មសងខាងផ្លូវដែលជា​បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជា​ពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងា​រមិនទុក​បញ្ហា​ចោល​នោះ​ទេយើងធ្វើ​ការដោះស្រាយជាបណ្តើរៗ តាម​លទ្ធភាព ស្ថានភាពជាក់ស្តែង។ទោះបីក​ន្លែងខ្លះមិ​នទាន់បានឆ្លើយតបបានភ្លាម សូម​ការ​យោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារ​ជំនាញ​យើងនឹងបន្តទៅនាពេលខាងមុខ។

សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ហើយក្នុងឆ្នាំ២​០២៣នេះ ដោយប្រើប្រាស់​កញ្ចប់ថវិកាអ​ភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ​/សង្កាត់នឹ​ងស្ថាបនា​ជាផ្លូវបេតុង​វែងខ្លីរាប់រយ​ខ្សែ តាមបណ្តា​ភូមិ ឃុំដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button