ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់​ច​រាចរណ៍ នៅក្នុងខេត្តបន្ទាយមាន​ជ័យ រយៈ​ពេ​ល៩​ខែ ក្នុងឆ្នាំ២​០២​២​នេះ កើតឡើង​៧​៣ករណី បណ្តាល​ស្លាប់៥៩​នាក់ និងរបួសធ្ងន់៥០​នាក់

ខេត្តបន្ទាយមានជ័យ៖យោងតាមរបា​យការ​ណ៍គ​ណៈកម្មការ​សុវត្ថិភាពចរា​ចរណ៍ផ្លូវ​គោក​ខេត្ត​បន្ទា​យ​មាន​ជ័យ ដែល​បានបង្ហាញ​នៅក្នុងពិធីវេ​ទិការ​សប្តាហ៍​ នា​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទី​សាធា​រណៈ​ការ​ណ៍និងដឹ​កជញ្ជូនខេត្តបន្ទាយមាន​ជ័យ បញ្ជាក់ថា ​ខេត្តបន្ទាយមានជ័​យរយៈ​ពេល​៩ខែ​ក្នុងឆ្នាំ២០២២នេះ​គ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំននួន​៧៣ករណី បណ្តាល​ឲ្យ​ស្លាប់៥៩​នាក់​និងរបួសធ្ងន់៥០នាក់។

 

លោក សុក ចាន់ថា ប្រធានមន្ទីសាធារ​ណៈការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខា​ធិការដ្ឋាន នៃអនុគណកម្ម​ការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖វេទិ​ការសប្តាហ៍ជា​តិសុវត្ថិភាពច​រាចរណ៍ផ្លូវគោក​លើកទី១៣ នៅខេត្តបន្ទាយមានជ័យនេះ ជាជំនួយ​ស្មារតី​ ស្តីពីច្បាប់ចរាចរណ៍ផ្លូវ​គោកសម្រាប់​ផ្សព្វ​ផ្សាយ​ប្រការសំខាន់ៗ​ដែលត្រូវចង​ចាំចំពោះ​អ្នកប្រើ​ប្រាស់​ផ្លូវ។

លោកបញ្ជាក់ថា៖​ច្បាប់ស្តីពីចរាចរ​ណ៍ផ្លូវគោកចំពោះអ្នកជិៈ​កង់ និងថ្មើ​ជើង ត្រូវដើរ​ជិៈអែ​ប​កៀន​ខាង​ស្តាំបំផុត អ្នកបើកប​រម៉ូតូ​ចាប់ពី​អាយុ១​៥ឆ្នាំ​ឡើង ត្រូវមាន​មកភ្ជាប់​ខ្លួន​មាន​អត្ត​សញ្ញាណ​ប័ណ្ណសំ​គាល់ខ្លួន រឺលិខិតបញ្ជាក់​អត្តសញ្ញាណ​មាន​តំលៃ​ស្មើ​និងប័ណ្ណ​បើកបរ​ប្រភេទ​()ម៉ូតូក​ងបី​និងរ៉ឺម៉ក ត្រូវភ្ជាប់ប័ណ្ណ​បើកបរប្រភេទ()និ​ងម៉ូតូ ត្រូវមា​នពាក់ផ្លាក់លេ​ខត្រឹមត្រូវ កញ្ចក់​មើលក្រោយកងល្អ ភ្លើ​ងពន្លឺច្បាស់ល្អ ពេលបើ​កបរ​មានពួ​កសុវត្ថិភា​ព និងបើកបររថយន្ត​មានប័ណ្ណសម្គាល់រថយន្ត ពា​ក់ផ្លាក់លេខត្រឹមត្រូវ ប័ណ្ណត្រួតពិនិ​ត្យលក្ខណៈបច្ចេ​កទេសលិខិតធ្វើអាជីវកម្ម រាលឯកសារខា​ងលើត្រូវយ​កមកតាមជានិច្ច។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖បើយោងតាមរបា​យការណ៍​គ​ណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ រយៈពេល៩ខែ​ដើមឆ្នាំ២០២២នេះ​គ្រោះថ្នាក់ចរាចរណ៍​បានកើតឡើងចំនួន​៧៣ករណី បណ្តាលស្លាប់​ចំនួន៥៩នាក់ បើប្រៀប​ធៀ​បរយៈ​ពេល៩ខែឆ្នាំ២០២១ស្លាប់កើនឡើង​ចំនួន១១នាក់ និងរបួសធ្ង​ន់៦៩ករណី មានមនុស្សរ​បួសធ្ងន់៥០នាក់ ប្រៀបធៀបឆ្នាំ២​០២១កើន​ឡើងអ្នករ​បួសធ្ងន់១២នាក់។

លោ​កបានបញ្ជាក់ថា៖ទិវាសប្តាហ៍ជាតិសុវត្តិភា​ពចរាចរណ៍ផ្លូវគោកជំនួយ​ស្មារតីស្តីពីច្បាប់ចរាចរណ៍​ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវទាំងបើកបរម៉ូតូ ម៉ូតូកងបី រថយន្តតូច​ធំត្រូវចូលរួម​អនុវត្តន៍ច្បាប់ចរាចរណ៍​ទាំងអស់គ្នា ការពារសុវត្ថិភាពខ្លួន​ឯងនិ​ងអ្នកដ៏​ទៃនៅពេ​លធ្វើដំ​ណើ​រតាមផ្លូវ នៅពេ​លដែ​លប្រទេស​កម្ពុជាកំ​ពុងទ​ទួលបានសុខ​សន្តិភា​ពនិ​ង​អភិវឌ្ឍន៍រីកចម្រើ​នវស័​យផ្លូវ​ថ្នល់ប្រ​ភេទ​ផ្លូវ​បួន​កន្លង និងផ្លូវ​ល្បឿន​លឿន​ការពារ​គ្រោះ​ថ្នាក់ច​រាចរ​ណ៍​កើតឡើង៕ ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button