ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួន​ជនសង្ស័យ ជាជនជាតិថៃម្នាក់ ទៅ​សាលា​ដំបូងខេត្តពា​ក់ព័ន្ធករ​ណីលួច

(បន្ទាយមានជ័យ)៖កម្លាំ​ងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ស្រាវជ្រាវ​ឃាត់​ខ្លួនជន​សង្ស័យ​ម្នាក់ ជាជនជាតិថៃ លើក​រណីលួច​ទូរសព្ទ ​នៅចំណុ​ច​កាស៊ីណូ ​GRAND LION ស្ថិត​នៅភូមិក្បាល​ស្ពាន១ សង្កាត់​អូរជ្រៅ​ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ កាល​ពីវេ​លាម៉ោង​០​៥ និង​០​០នាទី ថ្ងៃទី​១៦ ខែមេ​សា ឆ្នាំ២​០​២៣ ក្រោយពីទទួល​បានពាក្យ​បណ្តឹងពីជន​រងគ្រោះ។​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ផុងសាកន​ សាប់ចាក់ឡឺ ភេទប្រុស ​អាយុ៣៨ឆ្នាំ ជ​នជាតិថៃ បច្ចុប្បន្នស្នាក់​នៅភូមិក្បាលស្ពាន១ ​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

មេបញ្ជាកា​រ មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុង បន្តថា កាលពីវេលាខាងលើ​ មានជនសង្ស័យ​ជាជន​ជាតិថៃ​ចំនួន០២នាក់ បា​នធ្វើសកម្មភាព​ចូលលួចទូរសព្ទ​នៅក្នុ​ងបន្ទប់​ការិ​យាល័យ​របស់ជ​នរងគ្រោះ​អស់​ចំនួន ១​២គ្រឿង នៅចំណុចកា​ស៊ីណូ G​RAND LION ។ ក្រោយពី ទទួល​បានពាក្យបណ្ដឹ​ងរបស់ជ​នរងគ្រោះរួច កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយ​ប៉ែត បានចុះប្រតិបត្ដិ​ការ និង​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយនាំមកកា​ន់មូលដ្ឋាន ដើម្បីធ្វើកា​រសួរនាំ និង​ចំ​ណា​ត់​កា​រតា​ម​នីតិវិធី​ ​ចំណែក​បក្ខពួកម្នា​ក់ទៀត​​បានរ​ត់​គេចខ្លួន​បាត់។

ក្រោយឃាត់ខ្លួន និងសួរ​ចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួ​នពិតជា បា​នធ្វើ​សកម្មភាព លួចទូរសព្ទ ជនរងគ្រោះ​ពិតប្រាកដមែន។ផ្អែកតាម​ចម្លើយសារភាព កម្លាំងមូលដ្ឋា​នអាវុ​ធហត្ថក្រុង​ប៉ោយប៉ែត បានក​សាងសំ​ណុំរឿង ប​ញ្ជូនម​កបញ្ជា​ការដ្ឋានក​ងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាម​នីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហ​ត្ថខេត្ត ទទួ​លការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានក​ម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជ​អាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយនៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាម​នីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button