ព័ត៌មានជាតិ

កម្លាំងនគ​របាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទី​តាំងល្បែងបញ្ជល់​មាន់មួយកន្លែង​ នៅចំណុច​ក្លឹប​ថច់ដោន នៅក្នុង​តំបន់​កាស៊ី​ហ្គោល​ដិ​នក្រោន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាម​បទបញ្ជា របស់​លោក​ឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នង​ការដ្ឋា​ន​នគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេ​នីយ៍ឯក សៅ សារឿន អធិការន​គរបា​ល​ក្រុងប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ នៃអធិ​ការដ្ឋាន​នគរបា​លក្រុងប៉ោយប៉ែ​ត ចុះបង្ក្រាបទី​តាំងសង្វៀន​ជល់មាន់មួយ​កន្លែង នៅ​ចំណុ​ចក្លឹបថ​ច់ដោន ក្នុងតំ​បន់​កាស៊ីហ្គោល​ដិនក្រោន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កា​ត់​/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ ជាលិ​តផល​នៅ​ពេ​លចុះដល់ទីតាំងជាក់ស្តែងគឺពុំមា​នឃើញ​អ្នក​ញៀ​នល្បែង​ណាម្នាក់លេងឡើយ ហើយទី​តាំងខាង​លើនេះ​ក៏ត្រូវ​បានចាក់​សោរបិ​ទទៀត​។តែ​ទោះបី​ជាយ៉ាងនេះក្តីលោក​និងដាក់កម្លាំ​ងតា​មដានបន្ថែមទៀត ក្រែងលមា​នករ​ណីលួច​លេងល្បែង​ស៊ីស​ងខុស​ច្បាប់បន្ត។

 

លោកវរសេនីយ៍ឯក សៅ សារឿន បាន​ឲ្យដឹង​ថា ការចុះ​ប្រតិបត្តិការបង្ក្រាប​ទីតាំងលួចលេង​ល្បែង​ស៊ីសង​ប​ញ្ជល់​មាន់​ខុសច្បាប់​នេះ បានធ្វើឡើង​បន្ទាប់ពីទទួល​បាន​បទបញ្ជា​ពីលោក​ឧត្តម​សេនីយ៍​ទោ ស្នងការ​នគរ​បាលខេត្ត លោកក៏​បានដឹកនាំក​ម្លាំងចុះ​ទៅដ​ល់​ទីតាំង​ខាងលើនេះផ្ទាល់​តែម្តង។

 

ក្នុង​នោះលោកអធិការន​គរបាលក្រុងប៉ោយ​ប៉ែត បានអំពាវនា​វដល់ប្រជាពលរដ្ឋ បើ​សិនជា​មានករ​ណី​បើក​លេង​ល្បែងស៊ីស​ងបញ្ជល់មា​ន់ខុសច្បាប់ ដែល​ក្រុមជ​នខិលខូចតែង​តែលេងច​ល័តពី​កន្លែង​មួយទៅ​កន្លែងមួយ ដើម្បី​បង្វែង​ដានសមត្ថកិច្ចនោះ​សូមឱ្យប្រញាប់​រាយការ​ណ៍មកសមត្ថកិច្ច ដើម្បី​មានវិធា​នការចុះបង្ក្រា​បឲ្យបានទាន់ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button