ព័ត៌មានជាតិ

បើកម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុករថយន្តដឹកដី បណ្តាល​ឲ្យរបួសធ្ងន់០១នាក់ និងស្រាល០១នាក់ អ្នកបើ​កប​ររថយន្ត​រត់គេខខ្លួនបាត់

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្តដឹកដី បណ្តា​ល​ឲ្យ​មនុស្ស០១នាក់រងរបួសធ្ងន់ និង០១នាក់ទៀត​រងរបួសស្រាលហេតុការណ៍​គ្រោះថ្នាក់ចរាចរ​ណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង០៣ និង០៥នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២ នៅលើផ្លូវ​ជាតិលេខ ៥៨ A ត្រង់ចំ​ណុចអូ​រកុង​សេង ជា​ប់ព្រំប្រទ​ល់ភូមិចំកា​រគ និងភូមិល្បើក​សា្វយ(ដំណាក់​កកោះ) ស្ថិតក្នុងឃុំស្វាយ​ចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានឲ្យដឹងថា៖ មុនពេល​កើតហេតុ​មានរថយន្តដឹ​កដី០១គ្រឿង បើក​បរដោយឈ្មោះ រិន វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិព្រះលា​ន ឃុំចន្លៃដៃ ស្រុកក្រ​ឡាញ់ ខេត្តសៀមរាប បើក​ក្នុងទិសដៅ​ពីជើងទៅត្បូង​ហើយរថយន្តបា​ន​បត់ឆ្វេង ស្របពេលនោះ មានម៉ូតូ០​១គ្រឿងម៉ាក អិច​សង់ទ័រ ពណ៌ឈាម​ជ្រូកពាក់ស្លាក 1V-5232 បន្ទាយមា​នជ័យ បើកបរដោយឈ្មោះ សារឿន មី​ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ មានឌុបមនុស្ស​០១នាក់​ពីក្រោយ​ឈ្មោះ សារឿន ខេមរ៉ា អាយុ ២១ឆ្នាំ ត្រូវជាប្អូនបានបើក​បំរ៉ុងវ៉ា​ជែងរថយន្តដឹកដី ពេល​នោះអ្នកបើ​រថយន្តខ្វះ​ការប្រុងប្រយ័ត្ន​មិនបានមើ​ល​ឧបស័គ្គខាងក្រោយ​ហើយបត់ឆ្វេង ជា​មួយ​នោះ​ម៉ូតូកំពុង​បើកលឿនស្របទិគ្នា​ពីក្រោយបានបុករ​ថយន្ត​ពេញទំហឹង បណ្តាល​ឲ្យអ្នក​បើកម៉ូតូ​របួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកប្អូនជិៈក្រោយរបួសស្រាល ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ។

នគរបាលបានបញ្ជាក់ថា៖ក្រោយពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែកជ​នរងគ្រោះ​ត្រូវបានសាច់ញាតិបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកម​ង្គលបូរី។មូល​ហេតុ អ្នកបើក​បររថយន្តបើកបរ​ខ្វះការប្រុងប្រយ័ត្ន និងម៉ូតូបើកបរក្នុងល្បឿនលឿនវត្ថុតាង​នគរបាលជំនាញបានយក​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ក្រោយពីធ្វើ​ការវាស់​វែងរួច

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button