ព័ត៌មានជាតិ

​លោក ​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោម​ឱវាទ អញ្ជើញ​ចុះពិ​និត្យមើ​ល​ស្ថាន​ភាព​ទឹក​ នៅតាម​​ប​ន្ទាត់​ព្រំ​ដែន ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោ​យប៉ែត ក្រោ​យ​ពី​ជំ​ន​ន់ទឹ​ក​ភ្លៀង​មា​នកា​រកើន​ឡើង

ខេត្តប​ន្ទាយ​មា​នជ័យ៖​ដោយ​មើល​ឃើញ​ស្ថាន​ភាព​ទឹក​មាន​កា​រហក់​ឡើង​គួរឱ្យព្រួយ​បារម្ភ ក្រោយ​ពី​ភ្លៀង​ធ្លាក់​ផ្ទួនៗ​គ្នាប៉ុន្មាន​ថ្ងៃម​កនេះ ​ប​ណ្តាល​ឲ្យ​ផ្ទះប្រជា​​ពលរដ្ឋ ​សា​លា​រៀន ​និងផ្លូវមួយចំនួ​នរង​ការ​ជន់​លិ​ចនោះ​ នារ​សៀលថ្ងៃ​ទី​១២ ​ខែតុ​លា ឆ្នាំ២​​០២៣ ​នេះ ​លោក ​គាត ហ៊ុល ​អភិបា​លនៃគណៈ​អភិបាល​ក្រុ​ងប៉ោយប៉ែត បានដឹ​ក​នាំក្រុមកា​រងារ ​មានម​ន្ត្រីជំ​នាញ ​នៃរដ្ឋបា​លក្រុង​ ឃុំ/​សង្កាត់​ ភូមិ និង​មា​ន​ការ​ចូលរួមពី​កម្លាំងនគ​របា​លការ​ពា​រព្រំដែ​ន​គោក​ បាន​អញ្ជើ​ចុះពិ​និត្យមើ​លស្ថានភាពទឹក នៅ​តា​មតាមបន្ទា​ត់ព្រំដែន ពិ​សេស​តំ​បន់ដែលងា​យរងគ្រោះ ក្នុង​ភូមិ​សាស្ត្រក្រុង​ប៉ោយ​ប៉ែត ដើម្បីកា​រពា​រនិ​ងទប់ស្កាត់ទា​ន់ពេល​វេលា នូវពេ​ល​មាន​គ្រោះ​ទឹក​ជំនន់​កើត​ឡើង​ធ្វើឱ្យ​ប៉ះពាល់កា​ររស់​នៅរប​ស់​ប្រ​ជាពលរដ្ឋនោះ ។​ក្នុងដំ​ណើរអ​ញ្ជើញចុះ​ត្រួតពិ​និត្យស្ថាន​ភាពទឹក​នោះដែរ​ លោក​អភិបា​ល​ក្រុង បាន​ធ្វើ​ការ​បើក​មុខ​ទឹ​ក ​នៅ​សំ​ណ​ង់បង្ហៀរ​ទឹក​លើ​ទំន​ប់អូខៃ​ដន ដើម្បី​បញ្ជៀ​សកា​រជន់​លិច​នៅ​ក្នុង​ភូមិ​សុខ​សាន្ត ​សង្កាត់និ​មិត្ត ក្រុងប៉ោ​​យប៉ែត ខេត្តបន្ទាយ​មាន​ជ័យផ​​ងដែ​រ។

លោ​កអភិបា​លក្រុង​ បានឲ្យដឹ​ងថា ដោ​យសា​រស្ថានភា​ពជំន​ន់ទឹកភ្លៀង​នេះ​ មានការ​ហក់​ឡើងគួរ​ឲ្យ​ព្រួយ​បារម្មណ៍នោះ​ ទើបរដ្ឋបាលក្រុង ​ស​ហកា​រជាមួ​យក្រុម​ហ៊ុន អា​នកូ ​បា​នធ្វើការ​បើក​ទ្វារ​​ទឹ​ក កា​យ​ផ្តាច់​ទាំ​ងអស់ ​ដើម្បីប​ន្ធូការជ​នលិច ​។​ជុំវិញនៃ​ការជ​នលិច​នេះ​ដែរ​លោ​កអ​ភិបាលក្រុង​បានបញ្ជា​ក់​ថា លោ​កបាន​ទា​ក់ទង​ខាង​ភាគី​ថៃ​ហើ​យដែរ តែ​ភាគីថៃ​បា​នប​ញ្ជាក់​ថា ​មិ​ន​មាន​ទឹក​ជំន​ន់​នោះ​ទេ ចំ​ពោះ​ការ​ជន់​លិ​ចផ្លូវ ​សា​លារៀន ​និង​ផ្ទះប្រ​ជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​បន្ទា​ត់ព្រំដែន​កម្ពុជាថៃ​នេះ​ គឺ​ជា​ជំន​ន់ទឹក​ភ្លៀង​នោះ​ទេ ហើ​យរហូត​មក​ដល់​ពេ​លនេះ​ មិនទា​ន់មា​នការ​ជំលៀ​សប្រជា​ពលរដ្ឋ​ទៅរក​ទីទួលសុត្ថិភាព​នូវ​ឡើយ​ទេ ហើយ​ម្យ៉ាង​វិញទៀត​តា​មកា​រពិ​និត្យនិ​ងតា​ម​ដាន​យ៉ាង​យ​កចិត្ត​ទុក​ដាក់ ពេល​នេះ​ស្ថា​នភា​ពទឹ​កមា​ន​កា​រថយ​ចុះបន្តិច​ហើយ ​សង្ឃឹម​ថា​នឹង​ស្រក​អស់​នា​ពេ​លខា​ងមុខ​ដ៏​ខ្លីនេះ ​ក្រោយ​ពី​បើក​ទ្វា​រទឹក និង​ភ្លៀង​មិ​ន​បន្ត​ធ្លាក់​ម​កទៀត​នោះ ។​

ទន្ទឹម​នោះលោ​កអភិបា​លក្រុង ​ក៏បានធ្វើ​ការអំពាវនា​វដ​ល់ប​ងប្អូនប្រ​ជាពលរដ្ឋ ត្រូវមា​ន​ការប្រុង​ប្រ​យ័​ត្នខ្ពស់ ចំពោះកូន​ចៅ​ចុះ​លេងទឹក ​ហើយ​នៅ​ពេល​ចូល​គេង​ត្រូវដា​ក់មុង​ឲ្យបា​នត្រឹមត្រូវ ​និង​ត្រូវ​សម្អាត​បរិស្ថាន ​ហូប​ចុកត្រូវ​អនាម័​យជា​និច្ច ពិ​សេ​សត្រូវប្រុង​ប្រយ័ត្នចំ​ពោះសត្វអ​សិរ​ពិស​ផ្សេងៗ តិច​ឬខាំ ​បង្កជា​គ្រោះថ្នា​ក់ជាយ​ថា​ហេតុណា​មួយម​កលើក​កូនចៅ​របស់​ខ្លួនផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button