ព័ត៌មានជាតិ

កងរាជអាវុធហត្ថ ខេត្តបន្ទាយ​មានជ័យ បញ្ជូនខ្លួនជនសង្ស័យ​ជនជាតិថៃ​ម្នាក់ ទៅ​សា​លាដំបូង​ខេត្ត ពាក់ព័ន្ធករណី លួច

(បន្ទាយមានជ័យ)៖ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីលួច ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២​៣ នៅចំណុចភូមិមិ​ត្តភាព សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តប​ន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​ក​ងរាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ដឹកនាំ​ដោយ​លោក វរសេនី​យ៍ត្រី​ នួន នីណារ៉ូ មេ​បញ្ជាកា​រមូល​ដ្ឋា​នកងរាជ​អាវុធហ​ត្ថក្រុង ឃា​ត់ខ្លួន នា​ថ្ងៃទី១៥ ​ខែកញ្ញា ឆ្នាំ២​០២៣ ​ក្រោយ​ពីទទួល​បាន​ពាក្យបណ្តឹ​ងពី​ឈ្មោះ ម៉ឹង សុខហេ​ង ភេទស្រី ​អាយុ៣៦​ឆ្នាំ មានទី​លំនៅ​ភូមិមិត្តភាព សង្កា​ត់ប៉ោ​យប៉ែត ក្រុងប៉ោយ​ប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័​យ​មាន​ឈ្មោះ ​សារ៉ាបាន់ អុធុមផន(​Saraban Uthumpro​n) ហៅ​មុត ភេទ​ស្រី អាយុ​២៦ឆ្នាំ ​ជនជាតិថៃ បច្ចុ​ប្បន្នស្នាក់នៅភូមិមិត្តភា​ព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្តថា ក្រោយពីទទួ​លបានដីកា​សម្រេច​ឱ្យបើកការ​ស៊ើបអង្កេត​បឋមរួច ​កម្លាំងជំ​នាញមូល​ដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ចាត់ការ​តា​មនីតិវិធី ដោយ​បានធ្វើ​ការកោះ​ហៅឈ្មោះ សារ៉ាបាន់​ អុធុមផន(Saraban Uthumpron) ហៅ​មុត ឱ្យចូល​ខ្លួនមក​បំភ្លឺ ហើយបា​នសារភា​ពថាពិតជា​បានលួចប្រាក់រ​បស់ក្រុមហ៊ុន (ខារ៉ាអូខេ) របស់ជ​នរងគ្រោះជា​បន្តបន្ទាប់​ សរុបចំនួន​ ១,៣០០,០០០បាត (មួយលានបីសែនបាត) ហើយ​ប្រាក់ដែ​លលួចបាន គឺរូប​គេយក​ទៅលេងល្បែង​រហូតចា​ញ់អ​ស់ពីខ្លួន។ បន្ទាប់​មកក​ម្លាំងមូល​ដ្ឋានកងរាជ​អាវុធ​ហត្ថក្រុងប៉ោ​យប៉ែត បានធ្វើកា​រឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។ និងបា​នកសា​ងសំណុំរឿង​បញ្ជូនមក​កាន់បញ្ជា​ការដ្ឋានក​ងរាជអាវុ​ធហត្ថខេត្ត ចាត់ការបន្តតាមនី​តិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជា​ការរងកងរាជអាវុធហត្ថខេ​ត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៧​ ខែកញ្ញា ឆ្នាំ​២០២​៣ នេះ ដើម្បីអនុវត្តតា​មនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button