ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការ​ងារប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ៖ដោយទទួល​បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកង​រាជអាវុធហត្ថ​លើផ្ទៃប្រ​ទេស ​នៅព្រឹក​ថ្ងៃ​ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអាវុ​ធហត្ថខេត្ត​បន្ទាយមានជ័យ បានអញ្ជើញជាអ​ធិបតីភាព ក្នុងពិធីប្រជុំត្រួតពិ​និត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍន​ភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២ និងប្រកា​សផ្លាស់ប្តូរមុខតំណែ​ងជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប ។

 

ពិធីនោះមានការអញ្ជើញចូលរួមពីសំ​ណាក់ លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយ​សេ​នាធិការរង លោកប្រធានអនុមន្ទីរទាំង០៧ លោក​នាយនាយរងការិយាល័យ លោកមេ​បញ្ជា​ការមេប​ញ្ជការរងមូលដ្ឋានក្រុងស្រុកទាំង០៩ សរុបចំនួន ១៣០ រូប ។

 

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្ដាំផ្ញើដ​ល់កងកម្លាំង​ដែលទទួល​បាននូវតួនា​ទីថ្មីទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូនតាមអនុក្រឹត្យលេខ ១១ អនក្រ ចុះថ្ងៃទី​០៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួ​លរចនាសម្ព័ន្ធ ក្របខណ្ឌចាត់​តាំងបញ្ជាការ​ដ្ឋានកង​រាជ​អាវុធហត្ថលើផ្ទៃប្រទេស

 

ជាកិច្ចបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដ​ល់កម្លាំងចូល​រួមទាំងអស់ទ​ទួលបាន​នូវសុខ​ភាពល្អ និងទទួលបានជ័​យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេ​សផ្ដល់ភាព​កក់ក្ដៅដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសន្តិភាព

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button