ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីក្នុងពិធីបិទ និង​បើក​វគ្គហ្វឹក​ហ្វឺន ចំនួន៤ នៅទីបញ្ជាការកងពលតូចថ្មើរជើង​លេខ៥១

(បន្ទាយមានជ័យ)៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេប​ញ្ជាការ យោធភូមិភាគទី៥ ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺនចំនួន ៤វគ្គ សិក្ខាកាមសរុបចំនួ​ន ៣៧០នាក់ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅ​ភូមភ្នំជ​ញ្ជាំងឃុំ ជប់វារី ស្រុកព្រះនេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ ។

អំណា​នរបាយការ ដោយ​លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បា​នបញ្ជាក់ ជូនអង្គពិ​ធីថា វគ្គហ្វឹកហ្វឺនដែល​បិទនាពេលនេះ មានចំនួន ២វគ្គ រួមមាន វគ្គហ្វឹកហ្វឺ​នបំប៉នព​ង្រឹងវរសេនាតូចថ្មើរជើង​លេខ៥១៣ ចំនួន ១វគ្គ សិក្ខាកាម សរុបចំនួន ១០០នាក់ និងបិ​ទវគ្គហ្វឹ​កហ្វឺន ប្រឆាំង​បាតុកម្ម និងក្បាច់គុន នៃកង​យោធពលខេមរភូមិន្ទ ១វគ្គ សិក្ខាកាមសរុបចំនួន ៧០នា​ក់ នាពេលនេះដែរក៏បានបើកវគ្គបន្តចំនួន២ បន្ថែមទៀត គឺវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង របស់អង្កភាពចំណុះទីបញ្ជាការ កងពល ចំនួន ១វគ្គ សិក្ខាកាម សរុបចំនួន ១០០នាក់ និងវគ្គហ្វឹក​ហ្វឺន​ទៅនៅហ្នឹងកន្លែង របស់វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន ១វគ្គ សិក្ខាកាម ចំនួន ១០០នា​ក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូ​ន បានមានប្រសាសន៍ កោតសរសើរ នូវស្មារតីទទួ​លខុស​ត្រូវខ្ពស់ក្នុងកា​រខិតខំ រ​បស់មេបញ្ជការ កងពលតូចថ្មើរជើងលេខ៥១ បើកវគ្គហ្វឹកហ្វឹន​តាមផែន​ការរបស់យោធភូមិភាគទី៥។

ក្នុងឳកាសនោះ​ដែរ ឯកឧត្តម មេបញ្ជាការយោធភូមិ​ភាគទី៥ បានផ្តាំផ្ញើរដល់សិក្ខាកា​មទាំំងអស់ ដែលបានបញ្ចប់វគ្គ បានធ្វើលំហាត់​យុទ្ធដំណើរទ័ព ដើម្បីពង្រឹងកាយសម្បទា របស់យោធិន ក្នុង​តួនាទីភារកិច្ច កងយោធពខេមរភូមិន្ទ ប្រកប​ដោយដោយភាពទទួលខុសត្រូវ និងទទួលបា​នលទ្ធ​ផល​ល្អ សក្ខាកាមដែលបញ្ចប់វគ្គ ត្រូវយកមេរៀន ដែលរៀនកន្លងយកទៅបំរើអង្គភាព ឲ្យបាន​ត្រឹមត្រូវ និងជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព ធានាបានតួនាទីភារកិច្ចការពារជាតិ ក្នុងនោះ​ត្រូវប​ន្តអនុវត្តន៍ ការបំផុ​សចលនា ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងការងារប្រឡងប្រ​ណាំង​ពីអង្គភាពមួយ​ទៅអង្គភាពមួយ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដាច់ខា​តបើមានយោធិន​ណា​ពា​ក់ព័ន្ធ គឺត្រូវបណ្តេញចេញពីជួរកងទ័ពភ្លាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រសាសន៍ផ្តាំផ្ញើរ ចំពោះសិក្ខាកាមដែលបានបើកវគ្គទាំងអស់ ត្រូវ​យកចិត្តទុកដាក់រៀនសូត្រ គោរវិន័យ គោរ​ពបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងបានល្អ ធ្វើខ្លួនឲ្យ​ស័ក្តិ​សមជាកងយោធពលខេមរភូមិន្ទ។ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានប្រកា​សបើកវគ្គចា​ប់ពីថ្ងៃនេះតទៅ និងឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺ​នចំនួន.០០០.០០០រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button