ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញអប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដល់​នាយទាហាន នាយ​ទាហានរង និងពលទា​ហាន ចំណុះ​ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញអ​ប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយថ្មីៗដល់នាយទាហាន នាយទាហានរង និ​ងពលទាហាន ចំណុះទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

 

លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ក្នុងតួនាទី​ភារកិច្ចជាកងទ័​ព បន្តអនុវត្តន៍នូវវិន័យសណ្តាប់ធ្នាប់ ឲ្យបា​នជាប្រចាំ ទាំងនៅក្នុងអង្គភា​ព និងនៅខាងក្រៅអង្គភាព រក្សាបា​ននូវគុណតម្លៃ ឯកសណ្ឋាន ជាកងយោធពល​ខេមរភូមិន្ទ ត្រូវហ្វឹកហាត់ជាប្រចាំ ទាំងស្មារតី ជំនាញ យុទ្ធវិធី ដើម្បីធានាបានូវ ភារកិច្ចកា​រពារជាតិ មាតុភូមិ និងប្រជាជន។ក្រៅពីនោះគ្រប់បណ្តាអង្គ​ភាពទាំងអស់ត្រូវត្រៀមខ្លួនជា​និច្ច សម្រាប់​បេសកកម្មជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលរងគ្រោះជាយថាហេតុ ដោយគ្រោះ​មហន្តរា​យធម្មជាតិផ្សេងៗក្នុងភូមិសាស្រ្ត ដែលអង្កភាពឈរជើង ជាពិសេសត្រូវត្រៀ​មសម្ភារជួយ​សង្គ្រោះ​ទឹកជំនន់ ដោយសារអាកាសធាតុ ភ្លៀងប​ន្តធ្លាក់ច្រើន បន្តតាមដានស្ថានភាពនៅគ្រប់ភូមិសាស្រ្ត រួមទាំ​ងខ្យលកន្រ្តាក់ផ​ងដែរ ។​ ក្នុងករណីមានគ្រោះ​មហន្តរាយកើ​តឡើង ត្រូវចេញប្រតិបត្តិការភ្លាមៗ មិន​ថា យប់ឬថ្ងៃនោះទេ អនុវត្តន៍តាមប្រ​សាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាកា​ររង មេបញ្ជាការកងទ័ពជើងគោក (កងទ័ពកើតចេញពីប្រជាជន ការពារប្រ​ជាជន ដើម្បីប្រជាជន)

 

ក្នុងឱ​កាសនោះដែរ លោកឧត្តមសេនីយ៍ សឹង្ហ ទុំ បានក្រើនរំលឹកដល់យោធិនទាំងអស់ បន្តយ​កចិត្តទុកដាក់ និងអនាម័យជាប្រចាំការពារការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងជំងឺអុតស្វា ពិសេសបន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button