ព័ត៌មានជាតិ

ឯកឧត្តម អ៊ិត សំ​ហេង អញ្ជើញ​ជាអធិបតីក្នុង​ពិធីប្រ​កាសចូលកាន់​មុខតំណែង​ប្រធាន អនុប្រធាន​មន្ទីរ​ការងារ និង​វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នា​ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាស​ចូលកាន់មុខតំ​ណែងប្រធាន អនុប្រធានម​ន្ទីរ​ការងារ និង​វិជ្ជាជីវៈខេត្តបន្ទាយ​មានជ័យ ដោយ​ប្រធា​នមន្ទីរ​ចាស់​លោក រស់ សារុំ ត្រូវ​ចូលនិវត្តន៍ ជំនួស​ដោយលោក នួន ស៊ីណា​។

 

នាឱកាសនោះ​ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា នៅក្នុង​ដែនសមត្ថកិ​ច្ចរដ្ឋបាលខេត្ត​យើង មានសហគ្រាសគ្រឹះ​ស្ថានសរុបចំនួន ២៨៨ស​ហគ្រាស​គ្រឹះស្ថាន​ក្នុងនោះ​កម្មករ​និយោជិតសរុប​ចំនួន​ ២៦៥៦០នាក់ស្រីចំនួន ១៥២៩៩នាក់ ហើយមានតំប​ន់សេ​ដ្ឋកិច្ច​ពិសេស​ចំនួន​៤គឺ ស្ថិតនៅក្នុងក្រុង​ប៉ោយប៉ែត ​មានតំបន់សេដ្ឋកិច្ចពិសេសអូនាង តំបន់​សេដ្ឋកិច្ចពិ​សេសRoyal Gro​up ប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិ​សេស​លីអ៊ុត​នី​មិនដំណើរការ និងសួនឧស្សា​ហកម្មចំនួន​មួយ នៅក្រុងសិរីសោភ័ណ គឺសួនឧ​ស្សាហកម្ម​ស៊ីសុផុនអ៊ិន​ដាសស្ទ្រៀលផាក សរុបចំនួន១៥ ​រោងចក្រមានកម្មករ និយោជិតសរុបចំនួន ៩៣២៧​នាក់​ស្រីចំនួន ៦១៩២នាក់ ។ដោយឡែក ការអប់រំបណ្ដុះ​បណ្ដាលបច្ចេកទេស​និងវិជ្ជាជីវៈ​រដ្ឋបាល​ខេត្ត និងមន្ទីរការងា​របានគ្រោងនឹងសាងសង់អគារបណ្តុះបណ្តាលក្នុងបរិវេណវិទ្យាស្ថានពហុ បច្ចេកទេស​ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តោតសំខាន់លើជំនាញគោលចំនួន ៥រួមមាន​វិស្វកម្មអគ្គិស​នី វិទ្យាសាស្ត្រកុំព្យូទ័រ ​វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល និងវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសត្វ។

 

ឯកឧត្តម អ៊ិ​ត សំហេងរដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការ​តែងតាំ​ងប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរនា​ពេលនេះ គឺជាកា​រធម្មតាដោយ​ប្រធាន​មន្ទីរចា​ស់ ត្រូវបានចូ​លនិវត្តន៍ហើយ ក៏សុំធ្វើការកោតសរសើរ​ដោយស្មោះ​ចំពោះលោក រស់ សារុំ ដែលជា​អតីតប្រធាន រយៈកាលកន្លង​មកលោក​បានខិតខំ​ប្រឹងប្រែងដឹក​នាំអង្គភាពទ​ទួលបា​នព្រឹត្តិការ​ណ៍ជោគជ័យ។

 

ជាមួយគ្នានោះដែរ​ឯកឧត្តមបានមា​នប្រសាសន៍ផ្ដាំផ្ញើ ដល់លោកប្រធាន​មន្ទីរ អនុប្រធាន​ថ្មី​ដែល​ត្រូវបា​នចូលកា​​ន់មុខតំណែងជាផ្លូវការនៅថ្ងៃនេះ សុំឲ្យមានកា​រសាមគ្គីភាព ឯកភាពផ្ទៃក្នុង គ្មានការរំលោ​ភបំពានអំណា​ចទៅវិញទៅមក និងជាប្រធាន​ត្រូវមានកា​រពិគ្រោះ​យោបល់រវា​ងថ្នាក់​ក្រោម ចេះជួយ​ទុក្ខធុរៈគ្នាជាពិសេសត្រូវធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំគឺជា ងូតទឹកដុស​ក្អែលព្យាបាលនិងវះកាត់។ជាប្រធានត្រូវ​ចិត្តទូលាយ​អត់ធ្មត់ឲ្យ​បាននូវការងា​រតូចទើប​សម្រេច​បានការងារធំ​ ពិសេសជាងនេះទៅទៀត​សូមផ្ដល់នូវសេវា​ឲ្យបានល្អជូនបងប្អូន​កម្មករនិយោ​ជិត​ធ្វើការនៅតាមរោងចក្រនានានៅក្នុងខេត្តបន្ទាយមានជ័យ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button