ព័ត៌មានជាតិ

សាខាកាកបា​ទក្រហម​កម្ពុជា​ ខេត្តបន្ទាយមានជ័យ នាំយក​អំណោយផ្តល់ជូន​គ្រួសារ​ទីទ័លក្រ ចាស់ជរា និងរងនូវ​ផលប៉ះពាល់ជំងឺ១៩ ចំនួន​២២​៧គ្រួសារ នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការ​សា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំក្រុមការងារ​អញ្ជើញសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌ ចែកជូនដ​ល់គ្រួសារទី​ទ័លក្រ ចាស់ជរា និងរងនូវផលប៉ះពាល់ ដោយ​សារ​ជំងឺ១៩ ចំនួន​២២៧គ្រួសារ ក្នុងស្រុកមង្គលបូរី។ទៅក្នុង​នោះ​មានការបែងចែក​៣​ទីតាំង​ផ្សេង​ពី​គ្នា ដោយទី១នៅផ្សារបូរី​មានជ័យ ចម្ការតាដោក ចំនួន៨៥គ្រួសារ,ទី២ក្នុង​បរិវេណវត្តស្រះ​រាំងចំនួន​៧៣គ្រួសារ ,ទី៣-​នៅក្នុង​បរិវេណវត្តប៉ោ​យចារ ឃុំរហាត់ទឹក​ចំនួន៦៩ គ្រួសារ​។

 

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កាកបា​ទក្រហមកម្ពុជា គឺជាស្ថាប័ន​មនុស្សធម៌​ធំជាងគេ នៅក្នុងប្រទេសកម្ពុជាយើង ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដែលតែ​ងតែគិតគូរពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មិនថាជិតឆ្ងាយក្ដី។ហើ​យការផ្តល់​នូវអំណោយនេះ​គឺមិនប្រកា​ន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាកា​រនយោបា​យអ្វីឡើ​យទេ។ទីណា​បងប្អូនជួបនូវកា​រលំបាក ទី​នោះតែង​តែមាន​វត្តមា​នកាក​បាទក្រហមជានិច្ច។

 

ឯកឧត្តម អ៊ុំ រាត្រី បន្តថា បច្ចុប្បន្ន​នេះប្រទេសកម្ពុជាយើង កំពុងតែមានហា​និភ័យ​នៅឡើយ ចំពោះ​ជំងឺកូវីដ១៩ ប៉ុន្តែទោះ​បីជាមាន​ការលំបាក​ច្រើនយ៉ាង​ណាក្ដីក៏​រាជរដ្ឋាភិបាល ក្រោមការដឹ​កនាំដ៏ឈ្លា​សវៃ របស់សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំជម្នះគ្រប់​ឧបសគ្គក្នុងកា​រដណ្តើម បាននូវសិទ្ធិមនុស្សដ៏សំខាន់បំផុត ជូនប្រជាជាតិ គឺសិទ្ធិរស់រានមានជីវិត តាមរយៈការស្វែងរក នូវ​ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ដែលរហូតមក​ដល់​ពេល​នេះប្រជាពលរដ្ឋចំនួន​៩០%នៃប្រជាជន​សរុប​ចំនួន១៦លាននា​ក់បានទទួល​ការចាក់វ៉ា​ក់សាំង​បង្ការជំងឺនេះ​រួចហើយ និងកំពុងបន្ត​ចាក់ដោយជំរុញ​និងពង្រឹង​ការអនុវត្តនូវវិធានការ​សុខាភិបាល និងការព្យា​បាលជាបន្តបន្ទាប់ទៀត ប្រកបដោយប្រសិទ្ធភាព។

 

ចំពោះអំណោយ ដែលត្រូវបានយកម​កចែកជូនដ​ល់បងប្អូនប្រជាពលរដ្ឋ​នាពេលនេះ ក្នុងមួយគ្រួ​សារទទួលបានៈអង្ករ ២៥ គីឡូក្រាម ,ត្រីខ ១០កំប៉ុង ,មី ០១កេសតូច ,ទឹកត្រី ០៣ដប ,មុង ១ ភួយ ១​ ,សា​រុង ១ ,ក្រមា ១ ,អាវយឺត ០២ ,ជែលលាងដៃ ១ដប និងថវិកា ២មឺនរៀល​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button