ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃម្នាក់ ​ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណី​រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ចុះ​ប្រតិបត្តិកា​របង្ក្រា​បករណីរក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យជ​នជាតិថៃម្នាក់ រួមនឹងថ្នាំញៀនមួយចំនួនកាលពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រួចបញ្ជូនទៅ​កាន់មូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ដើ​ម្បីអនុវត្តតា​មនីតិវិធី។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងបានឃាត់ខ្លួនមានឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ​២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើ​តខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុ​ប្បន្ន ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្នុងប្រតិបត្តិការ កម្លាំងអាវុធហត្ថ យើ​ងដកហូតបាននូវសម្ភារៈវត្ថុតា​ងរួមមាន៖ម្សៅក្រាម ពណ៌ស(​ខេហិត) ចំនួន០​៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម , ថ្នាំគ្រា​ប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់​កន្លះ ទម្ងន់ ០,៥៣ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ)

នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀនពិតប្រាកដមែន ។

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿងញៀ​នបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតា​ងត្រូវបាន​កម្លាំងការិយា​ល័យប្រឆាំងគ្រឿង​ញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button