ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នៅស្រុក​សេ​សាន ទទួល​បា​នការព្យាបា​លជំងឺ​​ដោយ​ឥតគិតថ្លៃ ពីក្រុ​មគ្រូពេទ្យ​ស្ម័គ្រ​ចិត្តរ​បស់ឯក ឧត្តម ហ៊ុន ម៉ានី

ខេត្តស្ទឹងត្រែង៖ក្រុម​គ្រូពេទ្យស្មគ្រចិត្តរបស់​ឯ​កឧត្តម ហ៊ុន ម៉ានី​ បាននាំ​យក​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ៗ ​ដែលមា​នបទពិ​សោធន៍ ព្យាបាល​ជំ​ងឺច្រើនឆ្នាំ រួមទាំ​ងបានឆ្លងកាត់កា​រសិក្សា នៅ​ក្រៅ​ប្រទេស និង​គ្រូពេទ្យទូ​ទៅ មកពិគ្រោះនិ​ងព្យាបាល​ជំងឺជូនបងប្អូន​ដោយឥតគិតថ្លៃ ក្នុង​នោះ មាន​ជំងឺទូទៅ​ អប់រំសុ​ខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុ​មារ ជំងឺរោ​គស្ត្រី ជំងឺប្ញសដូ​ងបាត ក្រពះពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺប្រដាប់រំ​លាយអាហារ ព្រូន ស្លេកស្លាំង ​រលាកថ្លើ​ម សន្លាក់ឆ្អឹង កាមរោគ ​គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើស​ឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រី​មានផ្ទៃពោះ..។ ល។ នេះ​បើតាម​ការបញ្ជាក់​ពីឯកឧត្តម​ លេង ផាលី រដ្ឋលេ​ខាធិ​ការក្រសួងផែនការ​ និងជា​ប្រធាន​ប្រតិបត្តិ​ក្រុមកា​រងា​រគ្រូ​ពេទ្យស្មគ្រចិត្ត កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២​ ក្នុងខណៈដែលឯកឧត្តម​អញ្ជើញ​ជាអធិប​តីក្នុងពិធីចុះ​ពិនិត្យ និងព្យាបា​លជំងឺ​ជូនប្រជា​ពលរដ្ឋ ដោយឥតគិត​ថ្លៃនៅបរិវេណ សាលាប​ឋមសិក្សាកំភុន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

 

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំ​ណរគុណ​យ៉ា​ងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯ​កឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិត​ថ្លៃ ចំនួនជាង ១០០០ នាក់។ក្នុងនោះឯកឧត្តម អភិបា​លខេត្តបានសំណូមពរដ​ល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យប​ន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យា​បាលជំងឺជូនប្រជាព​លរដ្ឋ នាពេលក្រោយ​ៗទៀត សំដៅលើ​កកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នា​កាត់បន្ថយភាពក្រីក្រ ស្របពេ​លដែលប្រទេសជាតិយើង​កំពុងមានសុខសន្តិភាព ក្រោមការ​ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

 

ឯកឧត្តម ឡូយ សុផាត អ្នកតំណាង​រាស្ត្រមណ្ឌលស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ថ្ងៃនេះប្រជាព​លរដ្ឋក្នុង​ស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែ​ងទាំងមូល ពិតជាមានសេចក្តីសោមនោសរីករាយ និងគោរ​ពថ្លែងអំណរគុណជាអតិបរិមាចំពោះការយកចិត្តទុក្ខ ដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិ​ករដ្ឋសភា ជាប្រធានគណ​កម្មការទី៧នៃរដ្ឋ សភា ជាប្រធាន​សហភាពសហព័ន្ធកម្ពុជា ដែលបាន​ផ្តល់ឱ​កាសអោយប្រជា​ពលរដ្ឋ ក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹង​ត្រែងទាំងមូល ទទួលបាន​ការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button