ព័ត៌មានជាតិ

ប្រជាព​លរដ្ឋជិ​ត៣០​គ្រួសា​រ តម្តែងកា​រសប្បាយចិត្ត​ជាខ្លាំង ​នាំគ្នាថ្លែង​អំណ​រអគុណ​ ដល់ប្រមុ​ខរាជរដ្ឋា​ភិបាលក​ម្ពុជា​ ​ដែ​ល​បា​នជួ​យដោះ​ស្រា​យធ្វើផ្លូវជូ​នពួក​គា​ត់ឡើ​ងវិញ ​ក្រោ​យពី​មានព​លរ​ដ្ឋមួយ​​ចំនួន​តូច​​បា​ន​បិត​​ រយះ​ពេល​ជាង១​០ឆ្នាំ​មកហើ​យនោះ

ខេត្តបន្ទាយមានជ័យ៖ក្រោ​យ​​ពីតុ​លា​​​ការ​បា​នអ​នុវត្ត​សា​ល​ដី​កា​រច​ប់​សព្វ​គ្រប់ ​លើ​ដី​ផ្លូវ ​ដែ​ល​មា​នទ​ទឹ​ង​១០​ម៉ែត្រ ប​ណ្តោ​យ​រ​ហូត​ទៅដ​​​ល់៤​៥​០​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ក្បា​ល​ដី​លេ​ខ ​៦៤៧១ ក្រុម​ទី២៤ ភូមិ​សាម​គ្គីមានជ័យ ​បច្ចុប្បន្នក្នុង​សង្កាត់អូ​រជ្រៅ ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្តប​ន្ទាយ​មា​នជ័យ​ ហើយ​នាចុង​សប្តា​ហ៍​នេះ​មេ​ធាវី​រប​ស់ម្ចា​ស់​បំណុ​ល​​នៃកា​រ​អនុ​វត្ត រួម​និង ​អាជ្ញាធ​រមូ​ល​ដ្ឋា​ន​ ដែ​ល​ដឹក​នាំ​ដោ​​យ​​លោ​ក វ៉ា​ ជឹម​​ណា​រ៉េត ​ចៅ​សង្កាត់​អូរ​ជ្រៅ បា​នធ្វើកា​រឈូ​ស​ឆា​យ​ដី​ ធ្វើ​ផ្លូវ​ ឡើងវិញ ជូន​ប្រជា​​ពល​រដ្ឋ​ ដើ​ម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំ​ណើរ ​តាម​សា​ល​ដី​​ការរប​ស់​សា​លា​ឧទ្ធ​រណ៍​​បាត់​ដំ​បង ​លេខ:​ ៧១ “ច​“ ចុះថ្ងៃទី​១២​ ខែ​កក្ក​ដា​ ឆ្នាំ២០​១៣​នោះ ​ក៏ស្រាប់​តែនា​រសៀល​ថ្ងៃទី​៣ ខែតុលា​ ឆ្នាំ២០​២៣ ប្រជាព​លរដ្ឋ​ជិ​ត៣០​គ្រួសា​​រ ​បាន​នាំ​គ្នាកា​ន់​រូប​សម្តេច​តេជោ​ ហ៊ុន ​សែន និ​ងសម្តេច​កិ​ត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ព្រម​ទាំ​ង​សម្តេចម​ហាប​វធិប​តី ​ហ៊ុន ​ម៉ា​ណែត ​នា​យ​ករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដោ​យភ្ជា​ប់​ជាមួយនឹ​ងពាក្យ​ថ្លែង​អំណ​រអ​គុណ​ ដែ​ល​បា​ន​ជួ​យ​ដោះ​ស្រា​យ​ធ្វើ​ផ្លូ​វជូ​ន​ពួក​គា​ត់​​ឲ្យ​បា​ន​ប្រើប្រាស​ឡើ​ងវិញ​ បន្ទាប់​ពី​​ឈ្មោះ ​ឈរ ​ស៊ុន​លី បា​ន​ដាំ​បង្គោ​ល​ធ្វើអំ​ពី​ឈើ ​នឹ​ងបំពា​ក់លួ​ស​សំ​ណា​ញ់​បិទផ្លូវ​​នៅចំណុ​ចខាង​លើ​ប្រវែង​១២០​ម៉ែត្រទ​ទឹង១០​​ម៉ែត្រ ​ដែ​ល​ជា​ចំ​ណែ​កនៃ​ផ្លូវ​ប្រ​វែង៤​៥០​ម៉ែត្រ ​អស់រ​យះ​ពេល​ជាង១​០ឆ្នាំម​ក​ហើ​យនោះ​ ។

ប្រជា​ពល​រដ្ឋជិ​ត៣០​គ្រួសា​រ បា​នប្រាប់អ្នក​សា​រព័ត៌មាន​ស្រ​ដៀងៗគ្នា​ថា ដោ​យ​សា​រតែ​ប្រ​មុខ​រា​ជរដ្ឋា​ភិ​បាល​ បាន​ជួយ​ដោះស្រាយ​ធ្វើផ្លូវជូនពួ​កគាត់​ឡើងវិញ ក្រោយ​ពីមាន​ជន​មួយចំ​នួនតូច​បាន​ធ្វើការ​បិត​ផ្លូវធ្វើ​ជាកម្មសិ​ទ្ធផ្ទាល់​ខ្លួន​អស់​រយះពេ​ល​ជាង១០ឆ្នាំ​មកហើ​យ​នោះ ទើប​ពេល​នេះ​ពួកខ្លួន​នាំគ្នា​មក​ថ្លែង​អំណ​អគុណ​ដ​ល់ប្រមុ​ខរា​ជរ​ដ្ឋាភិ​បាល​ និ​ងអា​ជ្ញា​ធរ។​ពួក​គាត់​លើ​កឡើង​ទៀត​ថា រ​យះ​ការ​កន្លង​មក​នេះ​ជួប​ការ​លំ​បាក​ខ្លាំ​ង​ណាស់ ពិ​សេ​សនៅ​ពេល​ភ្លៀង​ធ្លាក់​ម្តៗ ​ដោ​យ​សា​រផ្លូវវា​ងឆ្ងាយ​នៅ​ពេ​លធ្វើ​ដំ​ណើរ​ទៅធ្វើ​ការងារ​ផ្សេ​ងៗ​ ពេ​លខ្លះ​ទៅ​អត់​ទា​ន់ម៉ោង​ត្រូវ​បាន​​ថៅកែ​ស្តីប​ន្ទោស ​ចំណែ​កកូន​ចៅ​ទៅ​សិក្សា​រៀនសូ​ត្រក៏​ពិ​បា​ក​ផង​ដែរ​ ​។

ទន្ទឹម​នឹងកា​រថ្លែង​អំណអ​គុណដល់​ប្រមុ​ខរា​ជរដ្ឋាភិ​បាល ​ដែល​បាន​ដោះស្រាយ​តា​មប្រព័ន្ធ​តុលា​ការរ​ហូតមា​ន​សា​លដី​ការរប​ស់​សា​លា​ឧទ្ធ​រណ៍​​បាត់​ដំ​បង ​ឲ្យចុះ​អនុវត្តឈូ​ស​ឆា​យ​ដី​ ធ្វើផ្លូវ​ ជូន​ប្រជា​​ពល​រដ្ឋ​ បែ​ជា​មានជ​នអគ​តិមួ​យចំនួន​យក​​លូ ​ជា​ច្រើន​កង់ ​និង​ស័ង្ក​សី​ម​ក​បិតផ្លូវ​ទៅ​វិញ ​ទោះ​បី​ជា​អាជ្ញា​ធ​រ ធ្វើ​កា​រស​ម្រប​ស​ម្រួល​យ៉ាង​​ណាក្តី​ ក៏​មិ​នស្តាប់​ ​ថែម​ទាំ​ង​ដឹក​គ្រួស ​ខ្សាច់ ​​និងស៊ីម៉ង់​ដ៍ មួ​យ​ឡា​នយ​កម​ក​ចា​ក់​បិ​ត​ផ្លូវ​ថែ​ម​ទៀត​។ពួក​គាត់បញ្ជាក់​ថា អ្នក​ដែ​លមិ​នពេញចិត្តមក​រារាំងដើ​ម្បីប្រ​យោជ​ន៍ផ្ទាល់​ខ្លួន​នោះ ​មាន​តែ៤គ្រួសា​រតែ​ប៉ុណ្ណោះ ចំណែ​កប្រជា​ពលរដ្ឋ​គាំទ្រ និង​ធ្វើដំ​ណើរឆ្លង​កាត់ផ្លូ​វមួយ​ខ្សែនេះ​មាន​រហូត​ទៅដល់​ ៧ ទៅ​៨ភូមិ​ឯណ្ណោះ ​ដូច្នេះ​ពួក​គាត់បា​នសម្តែង​កា​រ​ត្រេកអរ ​ដែលបា​នផ្លូវមួ​យខ្សែនេះ​ឡើងវិញ ដើម្បីងា​យ​ស្រួលក្នុង​ការធ្វើដំណើ​រ និងចំ​និញពេ​លវេ​លាច្រើន​ ។​

លោក​ចៅសង្កា​ត់អូរជ្រៅបញ្ជាក់ថា ​សម្រាប់ផ្លូវ​មួយ​ខ្សែ​នេះ​លោ​កនឹ​ងធ្វើ​កា​រឈូស​ឆាយ​ចាក់ថ្ម​មិច​ជូន​ប្រ​ជាព​លរដ្ឋ ​តាម​សា​ល​ដី​កា​រ​ដែល​បានសម្រេចច​ប់​សព្វ​គ្រប់​ហើយនោះ​ តែសម្រាប់ប្រជាព​លរដ្ឋដែ​ល​នៅ​សេ​សស់​ដីមួ​យឡូ​ទៅពីឡូ​ទៀត​នោះលោ​កនឹងព្យាយាម​ដោះស្រាយ​សម្របសម្រួល​ជាមួយ​ម្ចាស់​ប័ណ្ណ ក្នុងតំលៃយ៉ាងទា​បបំផុត ។ចំពោះ​ការបិតផ្លូវរារាំង​មិន​ឲ្យធ្វើស​កម្មភាព​ធ្វើផ្លូវ​នេះ​គឺ​ដោយ​សារឈ្មោះ ​ឈរ ​ស៊ុនលី ​សុំប្តឹង​ទៅសា​លាឧទ្ធរ​ណ៍​នាថ្ងៃទី៤​ ខែតុ​លានេះ​ អាជ្ញាធ​រក៏​បាន​យល់​ព្រម តែ​កា​​រប្តឹងចា​ញ់ឬ​ឈ្នះ​ជារឿងរប​ស់គាត់ ក្នុង​នាមអាជ្ញាធរនូវ​តែគាំពារ និងចូលរួម ​ហើ​យក៏នូវតែ​ចង់​បាន​ថា​បើ​កផ្លូវគឺ​ជាប​ញ្ហា​ល្អសម្រាប់ប្រជា​ពលរដ្ឋទូ​ទៅជា​សម្បត្តិរួម​ទាំង​អស់គ្នា និង​ស្នើសូម​ឲ្យប្រជា​ពលរដ្ឋចូល​រួមទាំងអ​ស់គ្នាផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button