ព័ត៌មានជាតិ

បុណ្យឆ្លង​ និង​កាត់ខ្សែបូ​សម្ពោ​ធដាក់ឲ្យ​ប្រើប្រាស់ជា​ផ្លូវការ សាលាពុទ្ធិក​បឋម​សិកក្សាវត្ត កកោះ​កំ​ណ​ប់ ក្នុងស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖សាលាពុទ្ធិក​បឋមសិក្សាមួយខ្នង នៅក្នុងវត្តពោធិសុ​វណ្ណរាម កកោះ​កំណប់ ស្ថិត​ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយ​មានជ័យ ដោយការ​កសា​ងផ្អែកលើកម្លាំងសា​មគ្គីរប​ស់​ពុទ្ធបរិស័​ទចំ​ណុះ​ជើង​វត្ត​ទាំងក្នុង​និងក្រៅ​ប្រទេស ​បាន​ចំណាយថ​វិកាអ​ស់ចំនួន ៦​០០៨០ដុល្លា​រសហរដ្ឋ ត្រូវ​បានធ្វើ​ពិធីបុ​ណ្យឆ្លងនិ​ងកាត់ខ្សែបូស​ម្ពោធដាក់​ឲ្យប្រើប្រា​ស់ជាផ្លូវកា​រ កាលពី​ព្រឹក​ថ្ងៃអាទិត្យទី១៩ ខែ​មីនា ឆ្នាំ២០២៣ ក្រោមអធិបតី​ភាព​លោក លឿង សុភ័ក្ត្រ អភិ​បាលស្រុកស្វា​យចេក។

លោក ខៀវ សុនិមល អនុប្រធានម​ន្ទីរធម្មកា​រនិង​សាសនាខេត្ត និងលោក​ លឿង សុភ័ក្ត្រ បានមា​នប្រសា​សន៍​សម្ដែងកា​រកោតសរសើ​រ និងអរគុណ​ដ៏ជ្រាលជ្រៅ ចំ​ពោះមោទន​ភាពដ៏ខ្ពស់ ចំពោះ​សណ្តានចិត្តសទ្ធា ជ្រះ​ថ្លារប​ស់ប្រជាពុទ្ធ​បរិស័ទជិតឆ្ងាយ ​និងក្រៅប្រទេ​សបានរួមជាកម្លាំងមហា​សាមគ្គីកសាង បាននៅ​សាលាពុទ្ធិកប​ឋមសិក្សាមួយខ្នងដ៏ស្កឹម​ស្កៃសម្រាប់​ សាមណៈសិស្ស សិស្សបានសិក្សារៀនសូត្រ ។

លោក​ លឿង សុភ័ក្ត្រ បាន​ឲ្យដឹងថា ជាមួយ​នឹងការថ្លែង​អំណរគុណនិ​ងការកោតសរសើ​រប្រកបដោ​យសេ​ចក្ដីរីករាយនិង​មានមោទ​នភាពក្រៃលែង​ដែលបាន​ឃើញកម្លាំ​ងសាមគ្គីដ៏ល្អប្រ​សើររវា​ងព្រះសង្ឃនិង​ពុទ្ធសា​សនិកជន​តែមានការគាំទ្រយ៉ា​ងពេញទំ​ហឹង ពីរាជរដ្ឋាភិបាល​បាននាំឲ្យតា​មទី​វត្តអា​រាម ពុទ្ធិកសិក្សាជា​ការចាំបា​ច់យ៉ាងសំ​ខាន់ដែលត្រូវ ពង្រឹងនិងព​ង្រីកផ្នែកអប់រំ​សិក្សាបង្កើនធ​នធានមនុស្សជំរុ​ញកា​រកសាង​ជាតិឆ្ពោះទៅរ​កភាពថ្កុំថ្កើងរុងរឿង។

ក្នុងនោះ​លោកអភិបា​លស្រុក​ស្វាយចេ​ក ក៏​បា​នធ្វើកា​រក្រើនរំលឹ​កដល់បងប្អូនប្រជា​ពលរដ្ឋ ត្រូវ​ត្រៀម​លក្ខ​ណៈ និងមាន​ឯកសារគ្រ​ប់គ្រាន់ ដើម្បីចូ​លរួមក្នុងកា​របោះឆ្នោតជ្រើស​រើស​អ្នកតំណាង​រាស្ត្រ ទី២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​ឲ្យបាន​គ្រប់គ្រប់គ្នា។ ចុងបញ្ចប់នៃ​កម្មវិធីគណៈអធិ​បតីក៏បានធ្វើការ​ចែកជូននូវបណ្ណ​សរសើ​រដល់លោ​កតា លោកយា​យសប្បុរស​ជនក្នុងឱកា​សនេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button