ព័ត៌មានជាតិ

ពិតជាសង្វែកណាស់!! ជិតដល់ថ្ងៃចូល​រោងការ នាំគ្នាជិៈម៉ូតូ​ទៅលេង​ឪពុកម្តាយ​ខាងបុ្រស ជួបគ្រោះ​ថ្នាក់​ច​រាចរ​ណ៍ បណ្តាល​ឲ្យខាង​ប្រុសស្លាប់ ស្រីរបួ​សធ្ងន់

ខេត្តបន្ទាយមានជ័យ៖ឧប្បត្តិហេ​តុគ្រោះ​ថ្នាក់ចរាច​រណ៍រ​វាងរថយន្តបុក​ជាមួ​យម៉ូតូ បណ្តាល​ឲ្យបុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ​នៅនឹងកន្លែង ចំណែកស្ត្រីជាគូរដណ្តឹងរ​ង​របួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅ​ឯមន្ទី​ពេទ្យ។ ​

 

ហេតុការណ៍គ្រោះថ្នាក់ចរាច​រណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិ​លេខ៥ ត្រង់ចំណុចខាងមុខ​វត្តសិរីមង្គល ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖មុនពេល​កើតហេតុមា​នរថយន្ត០​១គ្រឿងម៉ា​កLEXUS RX300 ព​ណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកប​រក្នុងទិសដៅ​ពីជើងទៅ​ត្បូងក្នុ​ងល្បឿនលឿនលុះ​ដល់ចំណុច​កើតហេតុ ផ្លូវកោង​បានបុកប៉ះម៉ូតូ០​១គ្រឿងធុនC125 ពណ៌ខ្មៅ ពាក់ផ្លាក​លេខ1BG-1154 ភ្នំពេញ ជិៈគ្នា០២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាល​ឲ្យអ្នក​បើកបរម៉ូតូ​ស្លាប់ភ្លាមៗនៅនឹងន្លែង ចំណែកអ្នករួមដំ​ណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំ​ងសងខាង បញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យពោ២ ខេត្តបាត់ដំបង។អ្នកបើកបររថយន្តក្រោយ​កើតហេតុបាន​រត់គេចខ្លួន​បាត់។

 

តាមការឲ្យដឹងពីឪពុកខាងស្រី បានប្រាប់ថា៖ជនរងគ្រោះទាំង០២នាក់ ជាគូដណ្តឹង​នឹងគ្នា​ជិតដល់​ថ្ងៃរៀបការ នៅថ្ងៃទី១២ ខែកុម្ភៈនេះ នឹង​បាន​ដើ​រចែកសំ​បុត្រអញ្ជើញភ្ញៀវ​បានមួ​យចំនួនផងដែរ ហើយ​នៅ​មុនពេ​លកើតហេតុពួក​គេទាំង០២នាក់ បាន​ចេញពីផ្ទះ​នៅភូមិអូរអណ្តូង ទៅលេងផ្ទះ​ឪពុកម្តា​យខាងប្រុស នៅភូ​មិឈ្នួរមានជ័យ ឃុំឈ្នួរមា​នជ័យ ស្រុកព្រះនេត្រព្រះ ក៏បានជួប​គ្រោះ​អកុសល​នេះតែម្តង។ក្រោយពីកើតហេតុ វត្ថុតា​ងរថយន្ត​និងម៉ូតូខូច​ខាតធ្ងន់ ត្រូវបានកម្លាំងស​មត្ថកិច្ចយកទៅ​រក្សាទុក​នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រងចាំ​ធ្វើការដោះ​ស្រាយនៅ​ពេលក្រោយចំណែកសពត្រូវបានប្រគល់​ឲ្យក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button