ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញអត់ច្បាប់០២ កន្លែងកំពុងបើកលេងយ៉ាងសប្បាយ ព្រោះសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តតាកែវៈ ទីតាំងទូរទស្សន៍ជល់មាន់ online ០២កន្លែងផ្សេងគ្នាកំពុងតែបើកលេងយ៉ាងសប្បាយចាប់តាំងពី ព្រឹក រហូតដល់ យប់
ចាក់លុយខ្នល់គ្នាទាំងលានៗ ដោយពុំមានសមត្ថកិច្ចធ្វើការបង្ក្រាបស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។

បើតាមបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា ម្ចាស់ទូរទស្សន៍មាន់ជល់ online ខាងលើនេះ ជាកម្មសិទ្ធិរបស់ឈ្មោះលោក ប៊ូ ម៉ៅ ដែលកំពង់វាយលុកទូរទស្សន៍ជល់មាន់ onlineគ្រប់ទីកន្លែងនៅក្នុងទឹកដីខេត្ត តាកែវ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកល្បែងស៊ីសង ក្នុងខាងកាហ្វេទាំងពីរកន្លែងបានយ៉ាងស្រួល ដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើនកុះករដោយសំឡេងហ៊ោ កញ្ជ្រៀវគ្រហឹមអឹងករមានក្រហមខៀវមានតមានរងហាក់បីដូចជាការប្រគំតន្ត្រីដោយមិនញញឹមអាជ្ញាធរនិងសមត្ថកិច្ចឡើយ ឬក៏សមត្ថកិច្ចជាខ្នងបង្អែកដែលនៅពីក្រោយចំពោះល្បែងទីតាំងខាងលើនេះ បានជាមិនមានវិធានការបង្ក្រាបដើម្បីភូមិឃុំសុវត្ថិភាពទាំង០៩ ចំណុចដែលរាជរដ្ឋាភិបាលដាក់បទបញ្ជា។

ចំពោះការបើកល្បែងស៊ីសងទូរទស្សន៍មាន់ជល់ onlineនេះ ប្រជាពលរដ្ឋពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបើកល្បែងសងទាំងនេះ ដោយមិនមានសមត្ថកិច្ចណាមើលឃើញឡើយដែលផ្ទុយពីច្បាប់នេះ ឬភូមិឃុំសុវត្ថិភាព តែផ្ទុយទៅវិញមិនមានការបង្ក្រាបឡើយរឹតតែមានការបើកលេង ល្បែងស៊ីសងទាំងនេះកំពុងតែរីករាលដាល ជាច្រើនក្នុងទឹកដីស្រុកអង្គរបូរី ពួកគាត់ក៏ព្រួយបារម្ភយ៉ាងខ្លាំងដូចជាហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ ដែលបង្កអោយមានបទល្មើសផ្សេងៗទៀត ដែលប្រឈមសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។

ចំណែកលោកយ៉ុង ប៊ុនយ៉ុនអធិការដ្ថាននគរបាលស្រុកអង្គរបុរី ខាងអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមទូរសព្ទ ឬតាមតេលេក្រាមដែរ ប៉ុន្តែមិនដែលមានការឆ្លើយតបឬពន្យល់បកស្រាយប្រាប់មកអ្នកសារព័ត៌មានយើងអ្វីមួយឡើយ ឬក៏គាត់ជាខ្នងបង្អែកនៅពីក្រោយ នឹងបទល្មើសល្បែងស៊ីសងទាំងនេះ។

ខាងអង្គភាពយើងរង់ចាំការបំភ្លឺរាល់ម៉ោងធ្វើការ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button