ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរា កំពុងរងគ្រោះដោយសារទឹកជំនន់

ខេត្តបន្ទាយមានជ័យ:ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា លោក ឃ្លោក នួយ អភិបាលរងខេត្ត លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងអាជ្ញាធរដែនដីស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ បានបន្តអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដោយធ្វើដំណើរតាមទូក ថ្មើរជើង សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត ចាស់ជរា ចំនួន ៤៥គ្រួសារ តាមខ្នងផ្ទះនៅភូមិចំនួន៥ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ពេញមួយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ស្ថានភាពទឹកនៅក្នុងឃុំស្ពានស្រែងមាការស្រកចុះជាបណ្តើរៗហើយ។នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

ឯកឧត្តម សូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថា ហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button