ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខ​ទុក្ខសិស្សានុ​សិស្ស កុមារា កុមារី និងជូនអំណោយ​មនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅស្រុក​កណ្ដាល​ស្ទឹង

ខេត្តកណ្តាល៖ការអនុវត្តតាមគោ​លនយោ​បាយ និងបេស​កម្មការងារមនុស្សធម៌រ​បស់កាកបាទក្រហ​មក​ម្ពុជា ដែលមា​នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន​តែងតែគិ​តគូ​រពីសុខទុក្ខរ​បស់​ប្រជាពលរដ្ឋ គ្រប់ពេ​លវេលា គ្រប់ទីកន្លែង ដោ​យមិនប្រកា​ន់នូវពូជសាសន៍ សាសនា ឬនិន្នា​ការ​ន​យោបាយ​ឡើយ។ការលើកឡើង​របស់ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈក​ម្មាធិការសាខា កាក​បាទ​ក្រហមកម្ពុជាខេត្តក​ណ្តាល និងជាអភិបា​លនៃគណៈអភិបាលខេត្តបែបនេះក្នុងខណៈដែល​ឯកឧត្តមដឹ​កនាំក្រុមការងារ អញ្ជើញចុះ​សួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងផ្តល់ជូន​អំ​ណោ​យមនុ​ស្សធ​ម៌ដល់សមាគម ស្នាមញញឹ​មថ្មីនៃក្តីស​ង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំ​ជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

 

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងឱកា​សមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង​មុនបុណ្យភ្ជុំបិណ្ឌ សាខា​កាកបាទក្រហមកម្ពុជាខេត្ត តែង​តែបានផ្តល់នូវអំណោយមនុស្សធម៌ ជា​គ្រឿ​ងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់សមា​គមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដើម្បីទ្រទ្រង់សកម្មភា​ពរបស់សមាគម ក្នុងការជួយដល់​កុមារកំព្រា​ឱ្យទទួល​បានឱកាស​ក្នុងការសិ​ក្សារៀនសូត្រហើយនា​ឱកាសមុនបុណ្យចូ​លឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សាខាកាក​បាទក្រហ​មកម្ពុជាខេត្ត បាននាំយក អំណោ​យមនុស្សធម៌ រួមមាន៖ អង្ករ ២តោន ,មី ២០កេស ,ត្រីខកំប៉ុង ៤​កេស, ទឹកត្រី ៥យូរ ,ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ ,អាល់កុល១​កាន ,ម៉ាស់ ១កេសធំ ,ជែល ៤កេស និងថវិកាចំនួន ៤លានរៀល ក្នុងនោះដែរបុគ្គលិក​សមាគមម្នាក់ៗថវិកាចំនួន ៥ម៉ឺន​រៀល និងសិស្សានុ​សិស្សម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button