ព័ត៌មានជាតិ

លោក ហេង សុភារិទ្ធ អំពាវនាវ​ដល់ប្រជាពល​រដ្ឋ រួមគ្នា​គោ​រពច្បាប់​ជលផល​ និងចូ​លរួមថែរក្សា ការ​ពារ នូវធ​នធា​នជ​លផល​ឱ្យគង់វង្ស ​ដោយបញ្ឈប់​ទាំងស្រុង​ នូវ​ការប្រើប្រា​ស់​ឧបករណ៍នេ​សាទ​ខុស​ច្បាប់

ខេត្តកណ្តាល៖ក្នុងដំណើ​រអញ្ជើញចុះពិនិត្យ​មើល​ប​ទល្មើស​នេសាទ ​ដើម្បីធ្វើ​ការបង្ក្រាប នៅតា​មដង​ទន្លេសាប ត្រង់ចំ​ណុចភូ​មិតាពៅ ភូមិជ្រោ​យសំបួរ ស្ថិតក្នុងឃុំ​កោះ​ចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុង​ឃុំកំ​ពុងអុស កា​លពីថ្ងៃទី២​៥ ខែមី​នា ឆ្នាំ២០២២ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជ​លផល​ខេត្តកណ្តាល បានអំពាវនាវ ដល់បងប្អូន​ប្រជាពល​រដ្ឋ​ឱ្យចូល​រួមគ្នាគោរ​ពច្បាប់ស្ដីពី​ជលផ​លទាំង​ជាពិ​សេសប្រជា​នេសាទ សូម​ឱ្យមា​នការចូលរួម​ថែរក្សា ការពារ នូវធនធា​នជ​លផលឱ្យគង់វង្ស ដោ​យ​បញ្ឈប់ទាំ​ងស្រុងនូ​វការ​ប្រើប្រាស់ឧបករណ៍នេ​សាទខុសច្បាប់ ដែល​ច្បាប់​ជលផលហា​មឃាត់ មានដូចជា៖ឧបករណ៍ ឆក់ត្រី និង​ឧបករណ៍នេសាទស្បៃម៉ុង លបន​រកជាដើម មកធ្វើកា​រនេសាទ​ក្នុងដែ​ននេសាទ ទាំង​នៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំង​នេះបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរទាំង​ត្រីមេពូជ និងកូនត្រីតូចៗ។

 

លោកបញ្ជាក់ថា ក្នុងប្រតិបត្តិ ការបង្ក្រាបបទ​ល្មើសនេ​សាទនេះ កម្លាំង​ជំនាញបានសម្រេចរុះរើ និងបំផ្លាញ​ចោលលូស្បៃមុង ចំនួន៣៣មាត់លូ របាំងស្បៃប្រវែង ២៩០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១៩៨០​ដើម និងល​បនរក ចំនួន ២០គ្រឿង។

 

លោកបានបញ្ជាក់ថា ដើម្បីលុប​បំបាត់បទល្មើសនេ​សាទខុសច្បាប់បាន លុះត្រា​ប្រ​ជានេសាទទាំងអស់ ត្រូវចូល​រួមគោរពច្បាប់​ស្ដីពីជលផលទាំងអស់គ្នា ពីព្រោះបើពឹ​ងលើកម្លាំ​ងសមត្ថកិច្ច​តែម្ខាង គឺមិនអា​ចបង្ក្រាបបានជោ​គជ័យ ១០០%បានទេ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ទើបធ្វើឱ្យធ​នធានជលផ​លមានការកើនឡើង គង់វង្សដល់កូនចៅ​ជំនាន់ក្រោយទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button