ព័ត៌មានជាតិ

តាមរយៈនៃការបូកសរុបជាបឋមនៃការនាំ​ចេញកសិផ​លរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល១២ខែ ឆ្នាំ២០២១

តាមរយៈនៃការបូកសរុបជាបឋមបានឲ្យដឹងថាតម្លៃនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារក្រៅប្រទេសក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ មានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារអាមេរិកដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន៥២៧ ៥៩៣ ៩៩៥ ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន៦៣១ ៤០៧ ៨២២ ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ១៦៤ ៧១៧ ៤៨៣ ដុល្លារអាមេរិក
 ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣ ១៩៣ ២០២ដុល្លារអាមេរិក
 ការនាំចេញឈើកៅស៊ូមានចំនួន១៥០៥ ០១៤ដុល្លារអាមេរិក
 ការនាំចេញឈើអារនិងសត្វស្វារ ៣៥ ៣៣៥ ៦៦៧ ដុល្លារអាមេរិក
 ការនាំចេញត្រីគ្រប់ប្រភេទ ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣ តោន ទៅកាន់ទិសដៅ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣ តោនស្មើនឹង ៦៣,៨៣% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោន។ កសិផលសំខាន់ៗ ដែលបាន នាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨%បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ ក្នុងនោះ ការនាំចេញអង្ករក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន ៨៤ ៨៩០តោន មានការថយចុះចំនួន ៤ ៨៩៤តោន (-៥,៤៥%) បើធៀបនឹងខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៨៩ ៧៨៤តោន,
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១៥៥ ៧៧៣តោន (ថយចុះចំនួន ៤៨ ០១៨តោន ស្មើនឹង -២៣,៥៦%) ទិសដៅប្រទេសចិនមានបរិមាណសរុប ចំនួន ៣០៩ ៧០៩តោន (កើនឡើងចំនួន ២០ ២៧០តោន ស្មើនឹង ៧%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណ សរុបចំនួន ៦៣ ១៦៥តោន(ថយចុះចំនួន ២៣ ៧៣៤តោន ស្មើនឹង -២៧,៣១%) និងទិសដៅដទៃទៀតចំនួន២៤ ប្រទេស មានបរិមាណសរុប ៨៨ ៤២២តោន (ថយចុះចំនួន ២២ ២៧៨តោន ស្មើនឹង -២០,១២%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥៦ ២២៣តោន (៧៣,៩៤%) និងក្រុមហ៊ុន៥២ដទៃទៀតបាននាំចេញ ត្រឹមតែ ១៦០ ៨៤៦តោន (២៦០៦%)។
២- ការនាំចេញស្រូវ
ក្នុងឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញា បនបតភូតគាមអនាម័យចំនួន ២ ១៨៧ ១៧៧,០២តោន) ដែលមានការកើនឡើងចំនួន ១.៣៣៨ ៦១៤តោន (៦១,១៦%) បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២ ១៨៨ ៨០៤តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៥ ១៨០ ០០៥,៨១តោន កើនឡើង ចំនួន ១ ៦៨៣ ១៩៨,៧១តោន ស្មើនឹង ៤៨,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣៣ ៤៩៦ ៨០៧,១០តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៦៤៤ ៥៩១,៦៨តោន (កើនឡើងចំនួន ៨,៤៥%) ក្នុងនោះនាំចេញ ទៅប្រទេសថៃចំនួន ១ ០១២ ៥៧០តោន ប្រទេសវៀតណាមចំនួន៥៦១៣០១,៥៦តោន និងប្រទេសចិនចំនួន ៧០ ៧២០,១២តោន
 ដំឡូងមីស្រស់មានចំនួន ១ ១០៤ ២២០តោន (កើនឡើងចំនួន ៥២,៦%) ក្នុងនោះនាំចេញទៅប្រទេស វៀតណាមចំនួន ៨១៩ ៩៧០តោន និងប្រទេសថៃចំនួន ២៨៤ ២៥០តោន
 ម្សៅដំឡូងមីមានចំនួន ៣៥៨៦២,៧៤តោន (កើនឡើងចំនួន ២,៦៦%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ៣៣ ១៩៨,៦០តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤តោន ប្រទេសប៊ែល ហ្ស៊ិកចំនួន ២៧២តោន សហរដ្ឋអាមេរិកចំនួន ១៧០តោន និងប្រទេសណេដឺឡែនចំនួន ១៥២តោន
 កាកសំណល់ដំឡូងមីមានចំនួន ៩ ០៥៤,៥០តោន (ថយចុះចំនួន -៣៣,០៦%នាំចេញទៅប្រទេសចិន)
 គ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧៩៧៤,២៦តោន (កើនឡើងចំនួន ៣២៨,៣៤%) នាំចេញទៅប្រទេសវៀតណាមចំនួន ៩២៨ ៩២៦,២៧តោន ប្រទេសចិនចំនួន ៤ ៥៥២,៦៩តោន ប្រទេសថៃចំនួន ៤ ២៩៧,៤០ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០តោន ប្រទេសជប៉ុនចំនួន ៤៤,១៥តោន ប្រទេសកូរ៉េចំនួន ២១,៣៨តោន ប្រទេស អារ៉ាប់ចំនួន ១៤,៥១តោន ប្រទេសណេដឺឡែនចំនួន ៨,២១តោន ប្រទេសបង់ក្លាដែសចំនួន ៧តោន ប្រទេសឡាវចំនួន ៤តោន ប្រទេសស្វីសចំនួន ០,០២តោន ប្រទេសតូហ្គោចំនួន ០,០១តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១តោន ប្រទេសហ្វីលីពីនចំនួន០,០០៣តោន និងប្រទេសបារាំងចំនួន០,០០២តោន
 គ្រាប់ពោតមានចំនួន ២០១ ៥៨៩,៣៤តោន (កើនឡើងចំនួន ៣,៥៨%) នាំចេញទៅប្រទេសវៀតណាម ចំនួន១៥៨ ២៥០តោន ប្រទេសថៃចំនួន៤២ ៣៥០តោន កោះតៃវ៉ាន់ចំនួន៩២៦,២៩តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥តោន និងប្រទេសកូរ៉េចំនួន ២១តោន
 គ្រាប់សណ្ដែកបាយមានចំនួន ២៩ ១៩២,៣៥តោ (កើនឡើងចំនួន ១៨៩,៦១%) នាំចេញទៅ ប្រទេសវៀតណាមចំនួន២៩ ១៧០តោន និងកោះតៃវ៉ាន់ចំនួន ២២,៣៥តោន
 គ្រាប់សណ្តែកសៀងមានចំនួន ១០៥ ៦៥៥,០៤តោន កើនឡើងចំនួន ២៦៤,២៤%) នាំចេញទៅប្រទេសវៀតណាមចំនួន៨២ ៧០៥តោន ប្រទេសថៃចំនួន២២ ៩៥០តោន និងប្រទេសអារ៉ាប់រួមចំនួន០,០៤តោន
 ផ្លែចេកស្រស់មានចំនួន ៤២៣ ១៦៨,៩៧តោន (កើនឡើងចំនួន ២៧,០២%) នាំចេញទៅប្រទេសចិន ចំនួន៣៧៦ ៩៦១,៦០តោន ប្រទេសវៀតណាមចំនួន ៤៥ ១៩៣,៣៧តោន ប្រទេសជប៉ុនចំនួន៥៣៣,៥២តោន និងប្រទេសសិង្ហបុរីចំនួន៤៨០,៤៨តោន
 ផ្លែក្រូចថ្លុងមានចំនួន៣៨ ៦៦៨,៤៤តោន (កើនឡើងចំនួន១២២,២៣%) នាំចេញទៅប្រទេសថៃ ចំនួន៣៨ ៦០៤តោន និងប្រទេសវៀតណាមចំនួន៦៤,៤៤តោន
 ផ្លែស្វាយស្រស់មានចំនួន ២៤២ ៤៨៣,៧៦តោន (កើនឡើងចំនួន ១៤៨,៣៨%) នាំចេញទៅប្រទេស វៀតណាមចំនួន ១៩៩ ០៧៧,៣៨តោន ប្រទេសថៃចំនួន ៣៨ ៤១៩,២៨តោន ប្រទេសចិនចំនួន ៤៧៧១តោន ប្រទេសកូរ៉េចំនួន ១៤៩,១១តោន ទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន និងប្រទេស គុយវ៉ែតចំនួន ០,០១តោន
 ដំណាប់ស្វាយមានចំនួន ១៧ ៨៧៩,៨២តោន (កើនឡើងចំនួន ១៧៩,៣០%) នាំចេញទៅប្រទេសចិន ចំនួន១៤ ២៤៦,២០តោន ប្រទេសថៃចំនួន ១៥០១,១៣តោន ប្រទេសហ្វីលីពីនចំនួន ៩៧៥,០៨តោន ប្រទេស វៀតណាមចំនួន ៥៥៩,៣០តោន ប្រទេសជប៉ុនចំនួន ៥២៣,៧០តោន ប្រទេសរុស្ស៊ីចំនួន ២៣តោន ចក្រភព អង់គ្លេស ២១,១៤តោន ប្រទេសកូរ៉េចំនួន ១៨,៧០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន កោះតៃវ៉ាន់ចំនួន ៣ តោន និងប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៦៦,១៨តោន (កើនឡើងចំនួន ៣៣,២៨%) នាំចេញទៅប្រទេសហ្វីលីពីន ចំនួន ៤ ៦៩៨,៦៣តោន និងប្រទេសចិនមានចំនួន ១៦៧,៥៥តោន
 ដូងប្រេងមានចំនួន ៦២ ២១៦,៦៩តោន (កើនឡើងចំនួន ១៤,២២%) នាំចេញទៅប្រទេសឥណ្ឌា ចំនួន ៤៨ ៩៧៦,៦៩តោន និងប្រទេសម៉ាឡេស៊ីចំនួន ១៣ ២៤០តោន
 ម្រេចមានចំនួន ២៨ ០៧៤,៧៩តោន (កើនឡើងចំនួន ៤៥២,៧២%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៧ ១១៧,៥៤តោន ប្រទេសអាល្លឺម៉ង់ចំនួន ៦០៧,៩០តោន ប្រទេសថៃចំនួន ១៨០តោន ប្រទេសបារាំងចំនួន ៤៥,៤៥តោន ប្រទេសឥណ្ឌាចំនួន ៤២តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ២៥,៣៨តោន កោះតៃវ៉ាន់ចំនួន ១៥,៣៤តោន សាធារណរដ្ឋឆេកចំនួន ១២,៨៤តោន ប្រទេសប៉ូឡូញចំនួន ៧,០៩តោន ប្រទេសជប៉ុនចំនួន ៤,០៥តោន ប្រទេស រុស្ស៊ីចំនួន ៣,៣៤តោន ប្រទេសកូរ៉េចំនួន ៣,២៩តោន ប្រទេសសិង្ហបុរីចំនួន ២,០៧តោន សហរដ្ឋអាមេរិកចំនួន ២,០២តោន ប្រទេសស្វីសចំនួន ១,៦៤តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩តោន ចក្រភពអង់គ្លេសចំនួន ១,២៤តោន ប្រទេសអូស្ត្រាលីចំនួន ០,៩០តោន ប្រទេសកាណាដាចំនួន ០,៥២តោន ប្រទេសម៉ាឡេស៊ីចំនួន ០,៤០តោន ប្រទេសលីទុយអានីចំនួន ០,២៩តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន – ថ្នាំជក់មានចំនួន ៤ ៥៩០,៨៥តោន (ថយចុះចំនួន -២១,១៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ៤ ៤៨៩,៨០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២តោន ប្រទេសហុងគ្រីចំនួន ៣៩,៦០តោន ប្រទេសបូស្នៀ និង ហឺហ្សេហ្គោវីណាចំនួន ១,៩០តោន ប្រទេសចិនចំនួន ០,១០តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២តោន ប្រទេស សិង្ហបុរីចំនួន ០,០១តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១តោនបន្លែចម្រុះមានចំនួន ១០៤,២៥តោន (ថយចុះចំនួន -១,១៥%) នាំចេញទៅប្រទេសបារាំង – ម្ទេសស្រស់មានចំនួន ៩៨ ៣៨៧,១២តោ (កើនឡើងចំនួន ៣៩,៤៦%) នាំចេញទៅប្រទេសថៃ ចំនួន ៩៨ ៣៨៧,១២តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២តោន – ម្ទេសក្រៀមមានចំនួន ២ ១៦០,២៣តោន (កើនឡើងចំនួន ២០,០១%) នាំចេញទៅប្រទេសថៃចំនួន ២ ១៦០តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១តោន ប្រទេសកូរ៉េចំនួន ០,០១តោន និងប្រទេសកាណាដា ចំនួន ០,០១តោន  ផលិតផលចំនួន ៩៥មុខ ផ្សេងទៀតមានចំនួន ១៨៩ ២៦៤,៧៦ តោន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button