ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖ ការបោះជំរំយុវជន​ ជាកិច្ចការហ្វឹក​ហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះវា​បានធ្វើ​ឱ្យយុវជ​ន អភិវឌ្ឍជំនាញទន់របស់ខ្លួន

ខេត្តកំពង់ចាម៖ការបោះជំរំយុវជន ជាកិច្ច​ការហ្វឹកហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះថា ការងារ​បោះជំរំ​នេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះ​បង្កើន ស្មារតីធ្វើការងារ​ជាបុគ្គលជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្ត ជាសមូហភាព និងជាបុគ្គល​ចេះទទួលខុ​សត្រូវ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព។

ខេត្តកំពង់ចាម៖ការបោះជំរំយុវជន ជាកិច្ច​ការហ្វឹកហាត់ដ៏សំខាន់ ក្នុងការងារអប់រំ ពីព្រោះថា ការងារ​បោះជំរំ​នេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះ​បង្កើន ស្មារតីធ្វើការងារ​ជាបុគ្គលជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្ត ជាសមូហភាព និងជាបុគ្គល​ចេះទទួលខុ​សត្រូវ ក្នុងស្មារតីមិត្តភាព សាមគ្គីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបា​លខេត្តកំពង់ចាមថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកា​សអញ្ជើញ​ជាមួ​យលោកជំទាវ ស្រូយ សុជាតិ អគ្គនា​យិកា នៃនាយកដ្ឋានយុវជន ក្រសួង​អប់រំ យុវជន និងកីឡា ជាអធិ​បតីក្នុងពិធីបោះជំរំ យុវជនខេត្ត​កំពង់ចាមក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភា​ពយុវជន ផ្នែកបច្ចេកវិទ្យា ក្រោមម្លប់សន្តិភាព» ដែ​ល​រៀបចំនៅបរិវេណវិទ្យា​ល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០​២២

 

ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានដាស់តឿន ដល់ក្មួយ​ៗជាយុវជន ទាំងអស់ ឲ្យបន្តការ​ខិតខំក​សាងស្នាដៃ​ឆ្នើមក្នុងចលនា ៣ល្អ គឺ«កូនល្អ សិស្សល្អ មិត្តល្អ» ហើយត្រូវ​យល់ថា ការប្រពឹត្តអំពើល្អ របស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទប់ស្កាត់រា​ល់ភាពអស​កម្មទាំង​ឡាយ​ណា ដែលបង្កកា​ររាំងស្ទះ ដល់ដំ​ណើរការអភិវឌ្ឍប្រទេសជាតិ ដោយកា​រធ្វើជាគំរូទាំ​ងលើការ​សិក្សា ទាំងការរស់នៅដោ​យប្រកាន់ខ្ជាប់ និងចងចាំថា ក្នុងជីវិតយុវវ័យដូចក្មួយៗ ត្រូវកសាង​ជីវិត​ឲ្យល្អ ស្រស់ត្រកាលក្នុងថ្នា​លសិក្សា ដើម្បីយកវិជ្ជាមកបម្រើ​ក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ

 

ស្ថិតក្នុងឱកាស​នោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បាន​អំពាវនាវ ដល់ក្មួយៗយុវជន ជាទំពាំងស្នងឬស្សី ត្រូវជៀស​វាង ឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម ហើយត្រូវ​ចេះជួយ​អប់រំមិត្តភ័ក្រ និងធ្វើជា​គំរូ ក្នុង​ការគោរពច្បា​ប់ចរាចរណ៍ ដើម្បីសុវត្ថិភា​ពខ្លួនឯងផង ក្រុមគ្រួសារ មិត្តភ័ក្រ និងសង្គម​ជាតិទាំងមូល ផងដែរ ។

 

ជាមួយគ្នានោះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះ​បាននៅក្នុងការ​ងារអប់រំ ពីព្រោះ ការបោះជំរំនេះ ធ្វើឲ្យយុវជនចេះ​សង្កេត ចេះពិចារ​ណា ដោយប​ង្កើន​ស្មារតី ធ្វើកា​រងារជាក្រុម ធ្វើសេ​ចក្តីស​ម្រេចចិត្ត ចេះស្រឡាញ់ថែ​រក្សា និង​ការពារបរិស្ថាន និង​បុគ្គល ប្រកប​ដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button