ព័ត៌មានជាតិ

សា​ខាកាក​បាទ​ក្រហ​មកម្ពុជា ខេត្តកំពង់ចាម ប្រគល់ផ្ទះប​ន្ទាប់ទី៩ ជូនជ​នទីទ័​លក្រ ១គ្រួសារ រស់​នៅ​ស្រុក​កងមាស

(ខេត្តកំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធា​នគ​ណៈកម្មាធិ​ការសាខាកា​កបាទក្រហមខេត្ត និមន្ត និងអញ្ជើញរួម​ដំណើរដោយព្រះវត្តមាន ព្រះបា​ឡាត់គណខេត្ត ព្រះ​មន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ​អនុប្រធាន គណៈកម្មាធិការសាខា ក្រុម​ការងារប្រតិបត្តិ​សាខា អនុសាខា អាជ្ញាធ​រមូលដ្ឋា​ន និងមន្រ្តីពាក់ព័ន្ធ នាព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បាននិមន្ត និងអញ្ជើញ​ចុះប្រគល់​ផ្ទះបន្ទាប់​ទី៩ ជាកម្មវិធីផ្ទះ​មនុស្សធ​ម៌ខេត្ត ក្រោមកិច្ចស​ហ​ការរវាង​សាខាកាកបា​ទក្រហមកម្ពុជា ខេត្ត និងសាលា​គណ​ខេត្ត ជូនគ្រួសា​រលោក វ៉ន វុធ អាយុ​៤៦ឆ្នាំ ជាពលរដ្ឋទីទ័​លក្រ​លំបាក ប្រភេទក្រ១ ​រស់នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

 

គួររំលឹក​ថា លោក វ៉ន វុធ ជាប្រ​ជាជនដែ​លទីទ័លក្រលំ ១គ្រួសារ ស្ថិតក្នុង​ប្រភេទ ក្រ១ និងមានជំងឺ​ហឺត​ប្រចាំកា​យ​ ហើ​យប្រពន្ធ ក៏មា​នជំងឺ​ទឹក​នោមផ្អែមផងដែរ ហើ​យសព្វ​ថ្ងៃត្រូវ​រ៉ាប់រ​ងមើលថែ​ចៅ​តូច​ៗ ចំនួន ២នាក់ ដែល​ឪពុកម្តា​យរប​ស់ពួកគេបានលែ​ងលះគ្នា។ ពួកគាត់ពុំមា​នមុខរបរ​ជាទីពឹង​នោះទេ គឺរ​ស់នៅពឹងតែ​លើកូន​ដែលធ្វើការនៅភ្នំពេញផ្តល់អោយ ខណ:ដែលជីវភាព​ពួកគេក៏ជួបការ​ខ្វះខាត ម៉្យាង​ត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត។ប៉ុន្មានឆ្នាំមកនេះ ដោយសារ​លំបាកជីវ​ភាពលោ​កពូ និង​ប្រពន្ធ ក៏បាន​ដាច់ចិត្តលក់ដីភូមិ​របស់ខ្លួន នៅ​ជាប់នឹងដីរបស់បងនេះ គ្រាន់​ព្យាបា​លជំងឺ និង​ដើម្បីដោះ​ស្រាយជីវភាពគ្រួសារ។អ្វីដែលអាណិតអា​សូរបំ​ផុតនោះគឺ ២នាក់ ប្តីប្រពន្ធ និងចៅ ត្រូវប្រ​ឈមនឹងកង្វះ​ទីជម្រក ហើយបង្ខំចិត្តសុំដីបង​ ដែលរស់នៅក្បែរគ្នានោះ ធ្វើកូនខ្ទម ដែលមាន​ដំបូល​ប្រ​កស្លឹកត្នោត និងជញ្ជាំងចាស់ទ្រុឌទ្រោម រយីករយាក គ្រាន់ស្នាក់នៅជាទីជម្រក។

 

មើលឃើញពីស្ថាន​ភាពដ៏លំបាកនេះ បងប្រុស ឈ្មោះ វ៉ន វ៉ាន់ បានសម្រេចចែកកន្ទុយដី ទំហំ ១០ម×១២ម ជាដីស្រែ នៅចម្ងា​យពីរោងចាស់ប្រមាណ ៧០​ ម៉ែត្រ ​ជូនគ្រួសារលោកពូ​​ជាកម្មសិទ្ធិ ហើយ​ឯក​ឧត្តម អ៊ុន ​ចាន់ដា អភិបាលខេត្ត និង​ជាប្រធានគណៈកម្មាធិការសាខា ក៏បាន​សម្រេចផ្ត​ល់ជូនផ្ទះឈើខ្ព​ស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជា​ថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត​ទូទាំង​ស្រុកក​ងមាស និងសប្បុរស​ជន ជូនលោក វ៉ន វុធ និងគ្រួសារ ជាទីជម្រក​សម្រាប់ស្នាក់នៅ​តទៅ។

ក្នងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាន​ក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំ​ងអស់ថា ពិតមែន ស្ថាន​ភាពនៃការឆ្លងជម្ងឺកូវីដ​-19 មានសភាពធូរស្រាល បង្កឱកាស​អោយបើក​ប្រទេសឡើងវិញ ហើយថ្មីៗ នេះ រាជរដ្ឋាភិបាល ​បានដកចេញនូវកាតព្វកិច្ចម៉ាស់ តាមទីសា​ធារណ:​យ៉ាងណាក្តី តែយើងម្នាក់ ៗ ​នៅតែត្រូវខិត​ខំថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិ​នត្រូវ មើលស្រាល បានឡើយ ពិសេស ត្រូវបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ៣ការពារ ៣កុំ និង ជំរុញការចា​ក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងដូសមូលដ្ឋាន និង ដូសជំរុញ អោយបានគ្រប់ៗ គ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ ដោយបន្តរស់នៅ​ធម្មតាតាមគន្លង​ប្រក្រតីភាពថ្មី ផង និង ជួយការពារសរីរាង្គរបស់យើង ទប់ស្កាត់ការវាយលុកពីពពួកបម្លែងខ្លួនថ្មី កូវីដ-19 ផងដែរ។

 

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ វ៉ន វុធ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភារផ្ទះ​បាយមួយចំនួន និង ថវិកា ២០០,០០០រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button